ជីវិតកម្សាន្ដ
ត្រឹម ៦ ថ្ងៃ ភាពយន្ត “ផ្ទះជួលបូជាព្រលឹង” របស់ Weir-Mew រកចំណូលរាប់លានដុល្លារ
ភាពយន្តថៃបែបភ័យរន្ធត់និងស៊ើបអង្កេតដោយផ្អែកលើព្រឹត្តិការណ៍ពិត មានចំណងជើងថា “ផ្ទះជួលបូជាព្រលឹងឬ Home For Ren” ត្រឹមរយៈពេល៦ថ្ងៃ (គិតត្រឹមថ្ងៃទី១៥)ប៉ុណ្ណោះ រកចំណូលបានដល់ទៅ៣៥លានបាត (ប្រហែល១,០១៩,៨៥៨ដុល្លារអាមេរិក) ឯណោះ។
ភាពយន្តខ្នាតធំ “ផ្ទះជួលបូជាព្រលឹងឬHome For Ren” ផលិតដោយ Widescreen Film និង N8 Studio ចែកចាយ ដោយ GDH 559 ដឹកនាំដោយលោក Sophon Sakdapisit ព្រមទាំងសម្តែងដោយតារាស្រី Nittha Jirayungyurn,Weir Sukollawat និងតារាស្រីជើងចាស់ Penpak Sirikul ដែលចាក់បញ្ចាំងលើកដំបូងកាលពីនៅថ្ងៃទី ០៦ខែមេសា ឆ្នាំ ២០២៣ ។
សាច់រឿងបែបលងបន្លាចមួយនេះ និយាយអំពីគូស្វាមីមួយគូដែលជួលផ្ទះគេ។ ប្រពន្ធរបស់តួប្រុស Gavin (Weir ) ដឹងថាអ្នកជួលរបស់ពួកគេកំពុងលាក់អ្វីមួយ ក្រោយប្តីរបស់នាងមានអាកប្បកិរិយាចម្លែកៗ មើលទៅមានអាថ៌កំបាំង ចូលចិត្តបាត់ខ្លួននៅម៉ោង៤ទៀបភ្លឺ ហើយមានស្នាមសាក់រាងត្រីកោណ ដែលជាស្នាមសាក់ដូចគ្នាដែលអ្នកជួលមាន។ នៅពេលដែល Gavin ចាប់ផ្តើមចម្លែក Ning ចាប់ផ្តើមឃើញគ្រោះថ្នាក់ ហើយនាងហ៊ានធ្វើធ្វើអ្វីគ្រប់យ៉ាងដើម្បីការពារកូនស្រីរបស់នាងពីសាសនាចម្លែកនេះ៕





ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អាការតារាកំប្លែងថៃ Mum ក្រោយបាក់ឆ្អឹងជំនី ដោយសាររអិលជើងពេលលេងទឹកថ្ងៃបុណ្យចូលឆ្នាំថ្មី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


