ព័ត៌មានជាតិ
អភិបាលខេត្តកែប អញ្ជើញចុះពិនិត្យវឌ្ឍនភាព និងជំរុញពន្លឿនការដ្ឋានអ៊ុតកៅស៊ូ AC ផ្លូវលេខ៣៣អា នៅសង្កាត់ព្រៃធំ ក្រុងកែប
កែប ៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ លោកសោម ពិសិដ្ឋ អភិបាលខេត្តកែបបានស្នើដល់អ្នកពាក់ព័ន្ធជុំវិញម្ចាស់គម្រោងធ្វើយ៉ាងណាត្រូវមានការជួសជុលឲ្យបានកាន់តែល្អហើយឱ្យបានកាន់តែឆាប់ម្យ៉ាងវិញទៀតកាន់តែល្អហើយធ្វើយ៉ាងណាឱ្យផ្លូវដែលត្រូវជួសជុលនេះប្រើប្រាស់ឲ្យមានគុណភាពហើយនិងធានាបានគុណភាពល្អនៅក្នុងការធ្វើចរាចរណ៍ឲ្យបានគ្រប់រូបភាព។

ជាមួយគ្នានោះដែរ លោកសោម ពិសិដ្ឋ អភិបាលខេត្តកែបបានដឹកនាំមន្ត្រីរាជការ និងជួរថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាអាវុធ អាជ្ញាធរ និងអ្នកពាក់ព័ន្ធចុះពិនិត្យវឌ្ឍនភាព និងជំរុញពន្លឿនការដ្ឋានជួសជុលចាក់អ៊ុតកៅស៊ូ AC លើកំណត់ផ្លូវលេខ៣៣អា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងត្រៀមស្វាគមន៍ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមខាងមុខនេះ។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តផ្តល់អាទិភាពជូនខេត្តកែបក្នុងឆ្នាំ២០២៣នេះ ក្រោមការដឹកនាំ និងស្នើសុំរបស់លោកជាអភិបាលខេត្តកែប តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការជួសជុលកំណាត់ផ្លូវជាតិលេខ៣៣អា ដោយចាក់អ៊ុតកៅស៊ូ AC ប្រវែង៣,៤០០ម៉ែត្រ ទទឹង១១ម៉ែត្រ ទំហំ៤០,៩០៤ម៉ែត្រក្រឡា កម្រាស់៥០មីលីម៉ែត្រ គូសគំនូសចរាចរណ៍៧,៣០១ម៉ែត្រក្រឡា ស្ថិតក្នុងក្រុងកែប ខេត្តកែប។

ទន្ទឹមជាមួយគ្នានេះ លោកសោម ពិសិដ្ឋអភិបាលខេត្តកែបក៏បានលើកទឹកចិត្តផ្ដល់សម្ភារៈមួយចំនួនដល់ក្រុមការងារដែលបាននិងកំពុងជួសជុលផ្លូវខាងលើនេះផងដែរ។

ដោយឡែកចុងក្រោយនេះ អភិបាលខេត្តក៏មានការចុះពិនិត្យវឌ្ឍនភាពការងារនេះបានសម្រេចបាន ៨០% នៅលើផ្លូវនៃគម្រោងខាងលើនេះឃើញបានល្អហើយ៕
ដោយ ៖ សឹង រ៉ាត់

















-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


