ព័ត៌មានជាតិ
មន្ត្រីចុះពិនិត្យទីតាំងដុតធ្យូង ដែលបញ្ចេញផ្សែងលើប្រជាពលរដ្ឋ
នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ លោក យ៉ៃ ឆ្លឿន អនុប្រធានមន្ទីរបរិស្ថាន ខេត្តឧត្តរមានជ័យ បានដឹកនាំមន្ត្រី និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទីតាំងជាក់ស្ដែងនៃការដុតធ្យូងដែលបញ្ចេញផ្សែងហុយបង្កឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ រស់នៅភូមិទួលប្រាសាទ និងភូមិអូរអង្រែ ឃុំត្រពាំងតាវ ។
ជាលទ្ធផលឃើញថា ពិតជាមានដំណើរការដុតធ្យូង ក្នុងទីតាំងភូមិទាំងពីរមែន ខណៈរបាយការណ៍ពីអាជ្ញាធរ បានឲ្យដឹងថា មានចំនួនគ្រួសារជាអ្នកដុតធ្យូង ក្នុងភូមិអូរអង្រែ ចំនួន១៦គ្រួសារ(២៥ឡ)និងភូមិទួលប្រាសាទ មាន០៦ គ្រួសារ(០៦ឡ) ។

ព័ត៌មានពីគ្រួសារ ដែលកំពុងដំណើរការឡដុតធ្យូង រួមមាន៖
-ប្រមូលឈើពីដីចម្ការ ដីស្រែដោយសុំពីម្ចាស់ដី ឬឈើគេអារចោល ដូចជាឈើចំបក់ ត្រាច….ទាំងឈើរស់នឹងឈើងាប់។
-ក្នុងមួយខែ រៀបចំឡដុត០១ បានចំនួន០១ ទៅ០២ដង ដោយផលទទួលបានធ្យូង ចម្លោះពី២០ ទៅ៣០ការ៉ុង សម្រាប់ឡតូច និងឡធំពី៥០ ទៅ៨០ការ៉ុង និងធ្យូង០១ការ៉ុង លក់ពីចាប់ពីតម្លៃពី៨០០០ ដល់១០០០០រៀល ដោយមាន ឈ្មួញមកទិញទៅលក់បន្តនៅក្នុងស្រុក និងលក់ទៅថៃ
-មានផ្សែងហុយ និងធុំក្លិនពីដំណើរការដុតធ្យូង
-ការប្រកបអាជីវកម្មមិនមានលិខិតអនុញ្ញាត
-អ្នកប្រកបមុខរបរដុតធ្យូងភាគច្រើនជាអ្នកមកពីខេត្តផ្សេងៗ
-អ្នកខ្លះបានឈប់ដោយសាររកកំណាត់ឈើដុតធ្យូងមិនបាន។ ក្នុងពេលនោះដែរ លោកប្រធានក្រុម និងក្រុមការងារបានធ្វើការណែនាំ និងផ្សព្វផ្សាយបទដ្ឋានគតិយុត្តិផ្សេងៗពាក់ព័ន្ធវិស័យបរិស្ថាន និងមតិរួមរបស់ប្រធានក្រុមការងារបាន៖
១សុំឲ្យគ្រួសារអ្នកដុតធ្យូងទាំងអស់បញ្ឈប់ការដុតធ្យូង ដោយប្រកបមុខរបរថ្មី ២ក្នុងករណីបន្តរបរដុតធ្យូងដដែល សុំឲ្យគ្រួសារទាំងអស់ប្ដូរទីតាំងថ្មី ដើម្បីបញ្ចៀសពីផលប៉ះពាល់ដល់អ្នករស់នៅក្នុងតំបន់ និងសុំច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវពីអាជ្ញាធរមូលដ្ឋាន ជូនមន្ទីរជំនាញពាក់ព័ន្ធ ហើយជូនមកមន្ទីរបរិស្ថានពិនិត្យ និងផ្ដល់យោបល់ មានវិធានការកាត់បន្ថយផលប៉ះពាល់ដល់សុខភាពសាធារណ:៕
អត្ថបទ ៖ ចាន់ ធី


-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


