Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ​បើកផ្លូ​​​វ​ឲ្យ​​អារ៉ាប៊ីសាអូឌីត​ ចម្រាញ់ធាតុ​អ៊ុយរ៉ាញ៉ូម​សម្រាប់​កម្មវិធីថាមពល​នុយក្លេអ៊ែរ​

បានផុស

នៅ

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ លោក​ ដូណាល់ ត្រាំ បាន​​ឯកភាព​​ចំពោះ​កិច្ច​ព្រមព្រៀងជាមួយ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ ដែល​អាចផ្តល់​ឱ្យព្រះរាជាណាចក្រ​​ក្នុង​តំបន់​មជ្ឈិមបូព៌ា នូវសមត្ថភាពចម្រាញ់​​ធាតុ​អ៊ុយរ៉ាញ៉ូម​ សម្រាប់កម្មវិធីនុយ​ក្លេអ៊ែរ​ស៊ីវិល។ នេះ​បើយោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន​ AP ផ្សាយ​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២៦ ។

ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះពីរ​រូប​ បាន​និយាយថា កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​​រំពឹង​​ថា​ នឹងត្រូវប្រកាសជាសាធារណៈ​នៅថ្ងៃ​ពុធ​​។

ប្រធានាធិប​តី​អាមេរិក​ លោក ដូណាល់ ត្រាំ​។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិន​តែ​ប៉ុណ្ណោះ​កិច្ចព្រមព្រៀងនឹងមានរយៈពេល ៣០ឆ្នាំ ដែល​​ក្រុមហ៊ុនអាមេរិកក៏​​ចូល​រួម​​ក្នុងការអភិវឌ្ឍកម្មវិធីនេះផងដែរ ថែម​ទាំង​អនុញ្ញាត​ឱ្យមានការសាងសង់រោង​ចក្រចម្រាញ់អ៊ុយរ៉ាញ៉ូម​ នៅអារ៉ាប៊ីសាអូឌីត បន្ទាប់ពីការសិក្សារួមគ្នារវាង​ប្រទេស​ទាំង​ពីរ​​។

យ៉ាង​ណា​កិច្ចព្រមព្រៀងនេះ នឹងត្រូវ​បាន​ដាក់ជូន​សភាសម្រាប់​ការ​ពិនិត្យ​ឡើងវិញ អាចប្រឈមមុខនឹង​ឧបសគ្គក្នុងចំណោមអ្នកតាក់តែង​ច្បាប់ ដែល​ខ្លាចថា​ការជួយអារ៉ាប៊ីសាអូឌីត​បំពេញបំណងប្រាថ្នា​ក្នុង​ការចម្រាញ់អ៊ុយរ៉ាញ៉ូមរបស់ពួកគេ​នឹងបើកការរីកសាយភាយ និងការប្រកួតប្រជែងនុយក្លេអ៊ែរ​​ជុំ​ថ្មី។

មក​ទល់​ពេល​នេះ មន្ត្រីសេតវិមាន និង​អារ៉ាប៊ីសាអូឌីតនៅទីក្រុងរីយ៉ាដ មិន​បានឆ្លើយតបភ្លាមៗ​ ចំពោះសំណើសុំការអត្ថាធិប្បាយលើបញ្ហា​នេះ​ទេ​។ នេះ​បើយោង​តាម​សារព័ត៌មាន The Wall Street Journal ។

គួរ​បញ្ចាក់​ថា រដ្ឋមន្ត្រីក្រសួងថាមពល​ លោក Chris Wright ធ្លាប់​បានធ្វើដំណើរទៅកាន់​អារ៉ាប៊ីសាអូឌីតកាល​ពីឆ្នាំមុន មិនយូរប៉ុន្មាន​មុនពេល​ លោក ត្រាំ ទៅ​ទស្សនកិច្ចប្រទេស​នេះ​ ថែម​ទាំង​ពិភាក្សាអំពី​ផែន​ការ​កសាងឧស្សាហកម្មថាមពលនុយក្លេអ៊ែរពាណិជ្ជកម្មទៀតផង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម