សន្តិសុខសង្គម
បាត់កូន ២ ថ្ងៃ បែរជាប្រទះឃើញស្លាប់ក្នុងទឹកស្រះក្បែរផ្ទះ
ក្មេងប្រុសអាយុទើប ៧ ឆ្នាំម្នាក់ បានបាត់ខ្លួនចេញពីផ្ទះអស់រយៈពេល ២ ថ្ងៃមកហើយ ឪពុកម្ដាយដើរតាមស្វែងរកគ្រប់ទីកន្លែងមិនឃើញ ស្រាប់តែមកប្រទះឃើញអណ្ដែតទឹកស្រះស្លាប់បាត់ទៅហើយ។

ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ និង ២០ នាទីព្រឹក ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៣ នៅស្រះទឹកមួយកន្លែង ចម្ងាយជាង ១០០ ម៉ែត្រពីផ្ទះ ក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។

ក្មេងរងគ្រោះឈ្មោះ ព ស ជ ភេទប្រុស អាយុ ៧ ឆ្នាំ ជាសិស្សថ្នាក់ទី ១ មានឪពុកឈ្មោះ ឈុន ពន្លឺ អាយុ ៣៦ ឆ្នាំ មុខរបរទិញលក់អេតចាយ និងម្ដាយឈ្មោះ ណៃ សុខណា អាយុ ៣២ ឆ្នាំ រស់នៅភូមិកើតហេតុ។

តាមម្ដាយក្មេងរងគ្រោះបានឲ្យដឹងថា កូនប្រុសរបស់គាត់បានបាត់ពីផ្ទះកាលពីវេលាម៉ោង ៤ រសៀល ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៣ រហូតដល់ល្ងាច មិនឃើញកូនចូលផ្ទះ រកបាយទឹក ទើបដើរតាមរក តែមិនឃើញ ទៅរកមើលកន្លែងមាត់ស្រះ ដែលកូនធ្លាប់ទៅលេងជាមួយក្មេងៗក្នុងភូមិក៏មិនឃើញ។ ការស្វែងរកកូនប្រុសអស់រយៈពេល ២ ថ្ងៃទៅហើយ សាកសួរក្មេងៗធ្លាប់លេងជាមួយ ក៏គ្មានក្មេងណាដឹង ដើរស្វែងរកតាមស្រះ តាមត្រពាំងទឹក ក្នុងភូមិ ក្រៅភូមិ អស់ហើយ មិនឃើញសោះ ស្រាប់តែនៅវេលាម៉ោង ៧ និង ២០ នាទីព្រឹក ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៣ នេះ ឪពុកម្តាយមិនអស់ចិត្តដើររកមើលតាមស្រះទឹក បែរជាប្រទះឃើញកូនស្លាប់អណ្ដែតទឹកស្រះក្បែរផ្ទះទៅវិញ។

សពក្មេងប្រុស ក្រោយពីសមត្ថកិច្ចពិនិត្យកោសល្យវិច័យឃើញថា ស្លាប់ដោយសារលង់ទឹក រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ