ជីវិតកម្សាន្ដ
មន្រ្តីយោធាឆ្លើយតបជុំវិញមតិរិះគន់ចំពោះការអនុគ្រោះដល់ J-Hope ពេលចូលបន្ទាយ
បន្ទាប់ចូលបំពេញកាតព្វកិច្ចយោធារបស់តារាចម្រៀង J-hope សមាជិក BTS កាលពីថ្ងៃទី១៨ ខែមេសា ស្រាប់តែលេចឮពាក្យចចាមអារ៉ាមថា លោកបានទទួលការអនុគ្រោះ ពេលចូលទៅបន្ទាយហ្វឹកហាត់។

នៅថ្ងៃទី២១ ខែមេសា មានសេចក្តីរាយការណ៍ថា មន្ត្រីជាន់ខ្ពស់នៃជួរកងទ័ពបានផ្តល់ការអនុគ្រោះដល់ J-hope ដែលបានចូលទៅក្នុងអង្គភាព Baekho នៃមជ្ឈមណ្ឌលហ្វឹកហ្វឺន ជ្រើសរើសកងពលលេខ ៣៦ នៅខេត្ត Gangwon ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃចូលបម្រើការងារ មានការតាំងបង្ហាញអេឡិចត្រូនិកនៅច្រកចូលអង្គភាព Baekho ដែលសរសេរថា «មានតែយានជំនិះមួយប៉ុណ្ណោះអាចចូលក្នុងអង្គភាពបាន»។ លើសពីនេះ យានជំនិះដែលចូល និងចេញតាមច្រកចូល ត្រូវបានបញ្ឈប់ម្តងមួយៗ និងផ្តល់សំបុត្រ បន្ទាប់ពីពួកគេបានជូនដំណឹងអំពីការចុះឈ្មោះចូលបម្រើការងាររួចរាល់។

ប៉ុន្តែករណីនេះបែរជាត្រូវបានលើកលែងចំពោះ J-hope ពេលចូលបន្ទាយ ខណៈប្រព័ន្ធផ្សព្វផ្សាយបានឃើញរថយន្តដល់ទៅ ៦គ្រឿង មកពីភ្នាក់ងាររបស់គាត់ HYBE ចូលមកក្នុងអង្គភាព ដែលនេះបង្កឱ្យមតិរិះគន់ថា មន្ត្រីយោធាមានភាពលម្អៀងចំពោះតារាល្បី ដោយអនុញ្ញាតឱ្យរថយន្តជាច្រើនគ្រឿងអាចបើកបរចូលបន្ទាយបាន ស្របពេលដែលយោធាផ្សេង បែរជាអនុញ្ញាតឱ្យរថយន្តតែមួយទោវិញ។

ជាការឆ្លើយតប មន្ត្រីយោធាបានបញ្ជាក់ថា ការជូនដំណឹងអំពីរថយន្តតែមួយ មិនមែនជាច្បាប់អនុវត្តដាច់ខាតនោះទេ ប៉ុន្តែវាគឺសម្រាប់គោលបំណងសុវត្ថិភាព ហើយនរណាក៏អាចនាំយករថយន្តលើសពីមួយ ប្រសិនបើចាំបាច់។

ការជូនដំណឹងអំពីយានយន្តតែមួយ គឺសម្រាប់គោលបំណងត្រួតពិនិត្យសុវត្ថិភាព ប៉ុន្តែមិនមានការណែនាំ ឬបទប្បញ្ញត្តិណាមួយដែលត្រូវបានបង្ខិតបង្ខំនោះទេ។ ទាហានទូទៅក៏អាចចូលជាមួយយានជំនិះច្រើនក្នុងកាលៈទេសៈដែលមិនអាចចៀសបានដែរ។ មិនមានការរឹតបន្តឹងលើចំនួនសមាជិកគ្រួសារ មិត្តភក្តិ ឬភ្ញៀវនៃទាហានចុះឈ្មោះអាចចូលបាននោះទេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ បែកធ្លាយវីដេអូសិចរបស់តារារ៉េបតៃវ៉ាន់ តាមអ៊ីនធឺរណិត
ចុចអាន៖ ប្រវត្តិនិងស្នាដៃខ្លះៗរបស់ Moonbin សមាជិក Astro មុនពេលលោកទទួលមរណភាព

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង