ជីវិតកម្សាន្ដ
ប្រវត្តិនិងស្នាដៃខ្លះៗរបស់ Moonbin សមាជិក Astro មុនពេលលោកទទួលមរណភាព
ការស្លាប់ភ្លាមៗរបស់ Moonbin សមាជិកក្រុម Astro បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលនិងបានចូលរួមកាន់ទុក្ខចំពោះការស្លាប់ជាអកុសលរបស់តារារូបនេះ រួមជាមួយនឹងអាជីព K-pop របស់លោកបានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាមួយនឹងប្រវត្តិនិងស្នាដៃខ្លះៗ ក្នុងវិស័យសិល្បៈរបស់លោក ។

Moonbin កើតនៅថ្ងៃទី ២៦ ខែមករា ១៩៨៨ នៅប្រទេសកូរ៉េខាងត្បូង លោកបានចូលរៀននៅសាលា Hanlim Multi Art ។ លើសពីនេះទៅទៀត លោកមានប្អូនស្រីម្នាក់ដែលនាងមានឈ្មោះ Moon Sua ជាសមាជិកនៃក្រុមចម្រៀងកូរ៉េ Billie ។

ចំណែកអាជីពក្នុងវិស័យសិល្បៈវិញ Moonbin ត្រូវបានគេដាក់ឈ្មោះថាជាអ្នកដែលមានទេពកោសល្យបំផុតនៃជំនាន់ K-pop បច្ចុប្បន្ន ដោយបានចាប់ផ្តើមអាជីពរបស់លោកនៅឆ្នាំ ២០០៤ ក្នុងនាមជាតារាម៉ូដែលកុមារ ជាពិសេសនៅឆ្នាំ ២០០៦ នៅពេលដែលលោកបានបង្ហាញខ្លួននៅក្នុងវីដេអូចម្រៀងរបស់ TVXQ សម្រាប់បទ “Balloons”។ ក្នុងអំឡុងឆ្នាំ ២០០៩ Moonbin បានទទួលតួនាទីសម្តែង នៅក្នុងរឿងភាគកូរ៉េ Boys over Flowers លោកបានដើរតួ Kim Bum នៅក្នុងរឿង។


រហូតដល់ឆ្នាំ ២០១២ លោកបានបានធ្វើជាតារាបង្ហាញម៉ូដក្នុងវគ្គ Audition របស់ Fantagio iTeen ជាមួយ Kang Chanhee និង Lee Jaesung ។ មួយឆ្នាំបន្ទាប់លោកបានចូលរួមក្នុងវគ្គ Winter Audition ជាមួយ Cha Eunwoo។ នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៦ Moonbin បានបង្ហាញជាសមាជិកក្រុម ASTRO ក្រុមនេះស្ថិតនៅក្រោមផលិតកម្ម Fantagio Entertainment ។

ខណៈពេលជាមួយគ្នានេះ លោកក៏មានសកម្មភាពទោលនិងស្នាដៃខ្លះៗក្នុងអាជីព K-pop ផងដែរ ដោយលោកបានចេញ EP ដំបូងជាមួយមិត្តរួមក្រុម Sanha ដែលមានបទចម្រៀងនាំមុខ “Bad Idea” នឹងបានបន្តបានចេញអាល់ប៊ុមតូចទីពីររបស់ពួកគេ “REFUGE” ។ រយៈពេលចូលក្នុងវិស័យសិល្បៈពីកុមារភាពរហូតដល់វ័យ ២៥ ឆ្នាំ Moonbin បានឈ្នះពានរង្វាន់ចំនួនពីរគឺ Entertainer of the Year Award និង Male Actor Idol of the Year ។

យ៉ាងណាមិញ ទ្រព្យសម្បត្តិសុទ្ធរបស់ Moonbin នៃសមាជិកក្រម Astro រូបនេះត្រូវបានគេប៉ាន់ស្មានថាមានទ្រព្យសម្បត្តិចំនួន ២ លានដុល្លារក្នុងឆ្នាំ ២០២៣ ហើយសកម្មភាពលោកជាមួយក្រុមនិងសកម្មភាពទោលផ្សេងៗ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖តារាចម្រៀង Moonbin នៃក្រុម Astro ត្រូវគេប្រទះឃើញស្លាប់ ក្នុងផ្ទះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


