ព័ត៌មានអន្ដរជាតិ
តំបន់ អាស៊ី អាចមើលឃើញ “ចន្ទគ្រាស” មួយផ្នែកទៀតនៅប៉ុន្មានខែខាងមុខ
បន្ទាប់ពីបាតុភូតសូរ្យគ្រាសកូនកាត់ដ៏កម្របានកើតឡើងកាលពីថ្ងៃទី២០ ខែមេសា និងធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយនោះ តំបន់ផ្សេងៗ ក៏ដូចជា តំបន់អាស៊ីក៏នឹងអាចបន្តមើលឃើញព្រឹត្តិការណ៍មួយទៀតគឺ “ចន្ទគ្រាស” មួយផ្នែកទៀតនៅប៉ុន្មានខែខាងមុខនេះ ។
យោងតាមអ្នកវិទ្យាសាស្ត្របានឲ្យដឹងថា ចន្ទគ្រាសមួយផ្នែកនឹងកើតឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៣ នេះ ហើយវាអាចមើលឃើញបាតុភូតនេះនៅផ្នែកខ្លះនៃទ្វីបអាស៊ីរបស់យើង ។

ទន្ទឹមនោះ ក្រៅពីទ្វីបអាស៊ី, នៅអាមេរិក អឺរ៉ុប អាហ្រ្វិក និងអូស្ត្រាលី ក៏អាចទស្សនាព្រឹត្តិការណ៍ចន្ទគ្រាសដ៏កម្រនេះផងដែរ ដែលកើតឡើងត្រឹមតែ ២ ទៅ ៣ ដងប៉ុណ្ណោះក្នុងមួយសតវត្ស ។
គួរបញ្ជាក់ថា មុនឈានដល់ព្រឹត្តិការណ៍ចន្ទគ្រាសនេះ ពិភពលោកក៏ទើបតែជួបបាតុភូតសូរ្យគ្រាសកូនកាត់ផងដែរ ហើយអង្គការណាសារំពឹងថា សូរ្យគ្រាសកូនកាត់លើកក្រោយនឹងកើតឡើងនៅខែវិច្ឆិកា ឆ្នាំ២០៣១ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សន្តិសុខសង្គម១១ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


