វប្បធម៌ ជំនឿ
យល់សប្តិឃើញប្រចៀវ ត្រូវប្រយ័ត្នចំពោះការធ្វើដំណើរ
ប្រជាជនពីដើមតែងមានជំនឿលើការយល់សប្តិឃើញសត្វ។ សត្វនីមួយៗនឹងបង្ហាញអត្ថន័យខុសៗគ្នាទៅតាមធម្មជាតិរបស់វា។ តួយ៉ាងយល់សប្តិឃើញសត្វប្រចៀវ ត្រូវបានគេជឿថា ជាប្រផ្នូលសម្រាប់ទស្សន៍ទាយអំពីព្រឹត្តិការណ៍ល្អនិងអាក្រក់មួយចំនួនដែលអាចនឹងកើតឡើងនាពេលអនាគត។

ប្រសិនបើយល់សប្តិឃើញប្រចៀវកំពុងហោះហើរ ទស្សន៍ទាយថា អ្នកដែលឈឺនឹងបានធូរស្រាលឡើងវិញ ឬជាសះស្បើយតែម្ដង។ សំណាងអាក្រក់ដែលបានជួបប្រទះក្នុងរយៈពេលយូរមកហើយនឹងធូរស្រាកស្រាន្តផងដែរ។
ប៉ុន្តែបើឃើញសត្វប្រចៀវហើរចូលផ្ទះ បន្ទប់គេង ឬធ្វើសម្បុកនៅក្នុងទីលំនៅរបស់អ្នក បកស្រាយថា ទំនាក់ទំនងជាមួយមនុស្សនៅក្នុងផ្ទះមិនសូវល្អជានឹងគ្នានោះទេ តម្រូវឱ្យមានការប្រយ័ត្នចំពោះសម្ដីដែលប្រើលើគ្នា ព្រោះអាចនឹងមានបញ្ហាជម្លោះ។
ដោយឡែកបើឃើញសត្វប្រចៀវជាច្រើនក្បាល មានន័យថា ក្នុងអំឡុងពេលនេះមានកិច្ចការជាច្រើនដែលត្រូវទទួលខុសត្រូវ ប៉ុន្តែនៅទីបញ្ចប់នៃកិច្ចការនោះវានឹងទទួលផលល្អប្រសើរ។
យ៉ាងណាមិញ បើយល់សប្តិឃើញសត្វប្រចៀវខាំ មានន័យថា អំឡុងពេលនេះមិនគួរធ្វើដំណើរតែម្នាក់ឯងនោះទេ ព្រោះអាចមានគ្រោះថ្នាក់ និងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួន៕
អត្ថបទ៖ សន្យា
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


