ព័ត៌មានជាតិ
សំណុំរឿងបាញ់ឲ្យស្លាប់ប្រពន្ធរបួសកូន តុលាការផ្ដន្ទាទោស១២ឆ្នាំ
ភ្នំពេញ ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ បានសម្រេចប្រកាសសាលក្រមផ្ដន្ទាទោស អតីតនាយរងប៉ុស្តិ៍ទឹកថ្លាឈ្មោះ ជា ចាន់បូរ៉ា អាយុ៤១ឆ្នាំ ដាក់ពន្ធនាគារកំណត់ចំនួន១២ឆ្នាំ និងសំណងទៅជនរងគ្រោះចំនួន២នាក់ម្នាក់៨០លានរៀល និងម្នាក់ទៀត៣០លានរៀល ក្រោមការចោទប្រកាន់ពីបទ. ឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា កាលពីយប់ថ្ងៃទី០៦ខែមេសាឆ្នាំ២០២០ វេលាម៉ោង២០.១០នាទី មានករណីឃាតកម្មមួយកើតឡើង នៅចំណុចមុខមន្ទីរពេទ្យសែនសុខ (IU) ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយប្រើអាវុធខ្លីបាញ់ចំនួន២គ្រាប់ចូលក្នុងរថយន្តឡិចស៊ីសRX-300 ពណ៌ទឹកមាស ស្លាកលេខភ្នំពេញ 2M-3050បណ្តាលឲ្យជនរងគ្រោះប្រពន្ធស្លាប់ម្នាក់ និងរបួសកូនស្រី១នាក់។ ដោយមានការសហការរវាងនាយកដ្ឋានព្រហ្មទណ្ឌក្រសួង ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការតាមឃាត់ខ្លួនជនដៃដល់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នៅវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០។
ជនជាប់ចោទឈ្មោះ ជា ចាន់បូរ៉ា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានតួនាទីជា នាយរងប៉ុស្តិ៍នគរបាលទឹកថ្លា ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានធ្វើសកម្មភាពប្រើកាំភ្លើងខ្លីបាញ់លើជនរងគ្រោះចំនួន០២នាក់៖
១.ឈ្មោះ សូរ ពៅមរកត ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ស្លាប់)។
២.ឈ្មោះ ជា អារីយ៉ា ភេទស្រី អាយុ៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(របួសធ្ងន់) សម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ។
សមត្ថកិច្ចដកហូតសម្ភារៈពីជនសង្ស័យរួមមាន អាវុធខ្លី១ដើម ម៉ាករ៉ូឡូ ពណ៌ខ្មៅ លេខ១០៥៥៣ គ្រាប់ចំនួន ២គ្រាប់ , សំបកគ្រាប់២គ្រាប់៕
ដោយ ៖ មករា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់