នយោបាយ
សម្តេច ហ៊ុន សែន គ្រោងស្នើព្រះមហាក្សត្រតែងតាំងលោក សួង សោភ័ណ្ឌ ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ក្រោយរួមរស់ជាមួយបក្សប្រជាជន
នៅថ្ងៃទី៣០ ខែមេសានេះ អតីតប្រធានចលនាយុវជននៃអតីតបក្សសង្គ្រោះជាតិ លោក សួង សោភ័ណ្ឌ និងបច្ចុប្បន្នជាប្រធានគណបក្សខ្មែរឈ្នះ បានប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ជាមួយនឹងការប្រកាសរបស់លោក សួង សោភ័ណ្ឌ បែបនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានស្វាគមន៍ចំពោះអតីតមន្ត្រីបក្សប្រឆាំងរូបនេះក្នុងការចូលរួមនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។ តាមរយៈប្រព័ន្ធតេឡេក្រាម សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ «ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្ដេចសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក សួង សោភ័ណ្ឌ ដែលពេញចិត្តសុំមករួមជីវភាពនយោបាយជាមួយគណ បក្សប្រជាជនកម្ពុជា»។
ទន្ទឹមនេះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រី គ្រោងនឹងស្នើសុំអង្គព្រះមហាក្សត្រ ដើម្បីចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែងលោក សួង សោភ័ណ្ឌ ជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី ផងដែរ។
ថ្លែងតាមរយៈវីដេអូឃ្លីបប្រវែងជាង ៣នាទី ប្រធានគណបក្សខ្មែរឈ្នះ បានបញ្ជាក់ដូច្នេះថា« ខ្ញុំ សួង សោភ័ណ្ឌ បានសម្រេចចិត្តយ៉ាងច្បាស់លាស់នៅថ្ងៃនេះ ស្នើសុំចូលជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា»។ ការឈរនៅខាងក្រុមប្រឆាំងធ្វើការងារបានផលតិចតួចជួយដល់ជាតិមាតុភូមិ។ ដោយយល់ឃើញដូច្នេះហើយ ទើបលោក សួង សោភ័ណ្ឌ បានសម្រេចចិត្តយ៉ាងច្បាស់លាស់ ចូលរួមជាមួយរដ្ឋាភិបាល ដើម្បីយកសមត្ថភាពទៅចូលរួមបម្រើប្រជាពលរដ្ឋដោយផ្ទាល់។
លោកថ្លែងដូច្នេះថា« ខ្ញុំសង្ឃឹមយ៉ាងមុតមាំពលរដ្ឋនឹងយល់ពីស្មារតី និងឧត្តមគតិរបស់ខ្ញុំ»៕

គួរជម្រាបថា លោក សួង សោភ័ណ្ឌ ជាអតីតប្រធានចលនាយុវជន និងធ្លាប់ឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តប៉ៃលិន។ តែយ៉ាងណា ក្នុងអំឡុងឆ្នាំ២០១៧ លោក សួង សោភ័ណ្ឌ ក៏បានប្រកាសលាលែងពីសមាជិកអតីតគណបក្សសង្រ្គោះជាតិ ដោយបានទៅកាន់តំណែងជាអនុប្រធានគណបក្សអំណាចខ្មែរ ខណៈក្នុងឆ្នាំ២០១៨ លោក បានធ្វើជាប្រធាននៃគណបក្សនេះ ហើយបានដូរឈ្មោះជាគណបក្សខ្មែរឈ្នះវិញរហូតដល់បច្ចុប្បន្ននេះ៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន