សេដ្ឋកិច្ច
សិប្បកម្មកែច្នៃត្រីងៀតក្នុងស្រុកមួយ គ្រោងនឹងបង្កើនការផលិតឱ្យបាន ១ តោន ក្នុង ១ ថ្ងៃ ប្រសិនបើមានតម្រូវការ
ម្ចាស់សិប្បកម្មផលិត និងកែច្នៃ ត្រីងៀត សួង សោភ័ណ បានឱ្យ «កម្ពុជាថ្មី» ដឹងថា ប្រសិនបើតម្រូវការទីផ្សារត្រីងៀតមានតម្រូវការខ្ពស់ និងមានលំនឹងល្អ សិប្បកម្មរបស់លោកគ្រោងនឹងផលិត និងកែច្នៃត្រីងៀត ឱ្យបានក្នុងរង្វង់ ១ តោន ក្នុង ១ ថ្ងៃ សម្រាប់ទីផ្សារក្នុងស្រុក។

លោក សួង សោភ័ណ បានលើកឡើងថា បច្ចុប្បន្នសិប្បកម្មរបស់លោក បានផលិត និងនាំចេញត្រីងៀត សម្រាប់តែទីផ្សារក្នុងស្រុកប៉ុណ្ណោះ នៅមិនទាន់មានការនាំចេញទីផ្សារខាងក្រៅនោះទេ ដោយក្នុងរយៈពេល ១ ខែ លោកអាចកែច្នៃត្រីងៀត បានក្នុងរង្វង់ចន្លោះពី ២ ទៅ ៣ តោន សម្រាប់ការនាំចេញទៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
ប៉ុន្តែ ប្រសិនបើមានទីផ្សារ និងតម្រូវការខ្ពស់ មិនមានការប្រឈមផ្សេងៗ ម្ចាស់សិប្បកម្មរូបនេះ មានគម្រោងផលិត និងកែច្នៃត្រីងៀតសម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងស្រុកឱ្យបាន ១ តោន ក្នុង ១ ថ្ងៃ តែជាក់ស្តែង នៅមិនទាន់មានតម្រូវការខ្ពស់បែបនេះទេ។
រយៈពេល ១ ឆ្នាំ នៃឆ្នាំ២០២៤ កន្លងមកនេះ លោកបានផលិត និងកែច្នៃត្រីងៀតសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកសរុបប្រមាណ ជាង ២០ តោន ព្រោះការផលិតនេះ គឺតម្រូវទៅតាមស្ថានភាពទីផ្សារជាក់ស្តែង។ ក្នុងនោះដែរ ត្រីងៀតអាចលក់បានក្នុងចន្លោះពី ២ ២០០០ រៀល, ២ ៣០០០ រៀល, ២ ៥០០០រៀល ទៅ ២ ៧០០០រៀល ក្នុង ១ គីឡូក្រាម ដែលបានចេញទៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តកំពង់ចាម ត្បូងឃ្មុំ រតនគិរី មណ្ឌលគិរី និងខេត្តតាកែវ ជាដើម។
លោក បានបន្ថែមថា កន្លងមក សម្រាប់ការផ្គត់ផ្គង់នៅលើទីផ្សារ ត្រីងៀត គឺមានភាពល្អប្រសើរ ប៉ុន្តែក៏មានបញ្ហាប្រឈមជាច្រើនផងដែរ។ ព្រោះ ទីផ្សារត្រីងៀត មានការប្រកួតប្រជែងគ្នាខ្លាំង ជាពិសេសពាក់ព័ន្ធជាមួយបញ្ហាតម្លៃ គឺមិនអាចកំណត់ដោយខ្លួនឯងបានឡើយ អាស្រ័យទៅលើមាត់ឈ្មួញកណ្ដាលជាអ្នកដាក់ឱ្យប៉ុណ្ណោះ។ មួយវិញទៀត នៅពេលឈានចូលដល់ខែកក្កដា និងខែសីហា ក៏ប្រឈមដែរ ព្រោះពិបាកក្នុងការរកទិញត្រីមកកែច្នៃ ធ្វើឱ្យតម្លៃត្រីស្រស់មានការកើនឡើងខ្ពស់ ដែលធ្វើឱ្យខាងសិប្បកម្មប្រឈមការខាតបង់ផងដែរនៅពេលកែច្នៃរួចសម្រាប់ការលក់ចេញ។

លោក ក៏បានបន្តថា នៅក្នុងឆ្នាំ២០២៥ នេះ លោកសង្កេតឃើញថា តម្រូវការទីផ្សារត្រីងៀត គឺមានភាពល្អប្រសើរ ហើយតម្រូវការមានការកើនឡើងច្រើន ព្រោះមានអ្នកទិញជាច្រើន ដែលចូលមកកុម្ម៉ង់ជាបន្តបន្ទាប់ច្រើនខុសពីឆ្នាំមុន។
គួរជម្រាបថា សម្រាប់ការផលិត និងកែច្នៃត្រីងៀតនេះដែរ ម្ចាស់សិប្បកម្មរូបនេះ ក៏ទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាពសុវត្ថិភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោយពីលោកបានអនុវត្តគុណភាពអនាម័យតាមការណែនាំរបស់ក្រសួងបានត្រឹមត្រូវ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


