ព័ត៌មានអន្ដរជាតិ
កងកម្លាំងប្រដាប់អាវុធ ស៊ូដង់ វាយកម្ទេចមន្ទីរពេទ្យ ទោះមានបទឈប់បាញ់ក៏ដោយ
កងកម្លាំងគាំទ្ររហ័ស (RSF) របស់ស៊ូដង់បានអះអាងថា កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) បានវាយប្រហារកន្លែងព្យាបាលមួយកន្លែង បន្ទាប់ពីភាគីទាំងពីរបានយល់ព្រមបន្តបទឈប់បាញ់រយៈពេល ៧២ ម៉ោងបន្ថែមទៀត ។
អាជ្ញាធរសុខាភិបាលស៊ូដង់បាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ៥២៨ នាក់ត្រូវបានសម្លាប់ ចាប់តាំងពីអំពើហិង្សាបានផ្ទុះឡើងកាលពីថ្ងៃទី ១៥ ខែមេសា ។
ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា សំឡេងនៃការប្រយុទ្ធគ្នាដោយកាំភ្លើង និងការបាញ់កាំភ្លើងធំត្រូវបានបន្លឺឡើងជាបន្តបន្ទាប់ទាំងនៅក្នុង និងនៅជុំវិញរដ្ឋធានីខាទុំកាលពីថ្ងៃចន្ទ បើទោះបីជាបទឈប់បាញ់ដែលបានចូលជាធរមានក៏ដោយ ។
ទន្ទឹមនោះ យោធាស៊ូដង់បានចោទប្រកាន់កងកម្លាំង RSF កាលពីថ្ងៃចន្ទថា បានចល័តយុទ្ធជន និងអាវុធជាច្រើននៅក្នុងទីក្រុង ខាទុំ បើទោះបីជាយោធាបានទប់ទល់សមត្ថភាពប្រយុទ្ធរបស់គូប្រជែងប្រមាណ ៥០ ភាគរយក៏ដោយ ។
ស្របពេលជាមួយគ្នានេះ RSF បានចោទប្រកាន់ទៅខាងយោធាវិញថា បានវាយប្រហារកន្លែងមួយដែលក្រុមនេះប្រើប្រាស់ជាមូលដ្ឋានពេទ្យ ហើយបានសម្លាប់មនុស្សជាច្រើននាក់ដែលកំពុងស្ថិតក្នុងទីតាំងនោះ ខណៈសមាគមគ្រូពេទ្យនៃប្រទេសស៊ូដង់បាននិយាយ បន្ទាប់ពីការវាយប្រហារនោះថា មន្ទីរពេទ្យច្រើនជាង ២ ភាគ ៣ នៅក្នុងតំបន់ដែលមានការប្រយុទ្ធគ្នាយ៉ាងសកម្ម គឺមិនអាចបើកដំណើរការបានទៀតនោះទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក ហ្សេលេនស្គី ថា ឆាប់ៗនេះ អ៊ុយក្រែន នឹងបើកការវាយលុកដើម្បី ដណ្ដើមទឹកដីពី រុស្ស៊ី មកវិញ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង