Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​ បដិសេធ​ជាមេខ្លោង នៃ​ការ​ប៉ុនប៉ងធ្វើឃាតលោក ពូទីន​ ក្នុងទីក្រុងមូស្គូ

បានផុស

នៅ

សហរដ្ឋអាមេរិក បានច្រានចោលការចោទប្រកាន់របស់រុស្ស៊ីដែលថា ខ្លួនជាមេខ្លោងនៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក លើវិមានក្រឹមឡាំងកាលពីថ្ងៃពុធទី០៣ខែឧសភា ក្នុងគោលបំណងធ្វើឃាតលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Twitter)

មួយ​ថ្ងៃ​បន្ទាប់​ពី​​ចោទ​អ៊ុយក្រែន​ថា​បាន​ធ្វើ​ការ​វាយ​ប្រហារនោះ អ្នក​នាំ​ពាក្យ​លោក ពូទីន បាន​និយាយ​ថា ទីក្រុងកៀវ​ធ្វើរឿងនេះ​ដោយ​មាន​ការ​គាំទ្រ​ពីទី​ក្រុង​វ៉ាស៊ីនតោន។

ទោះបីជាយ៉ាងណាក៏ដោយ អ្នក​នាំពាក្យ​សន្តិសុខ​ជាតិ​អាមេរិក លោក John Kirby បាន​ហៅ​ការ​អះអាង​នេះ​ថា​ គួរឲ្យអស់សំណើច។ លោកនិយាយថា “សហរដ្ឋអាមេរិកមិនមានអ្វីពាក់ព័ន្ធជាមួយរឿងនេះទេ។ យើងមិនដឹងច្បាស់ថាមានអ្វីកើតឡើងនៅទីនោះឡើយ ប៉ុន្តែខ្ញុំអាចធានាដល់អ្នកថា សហរដ្ឋអាមេរិកមិនមានតួនាទីអ្វីនៅក្នុងរឿងនោះទេ”។

លោក John Kirby (រូបថត៖ AP)

ចំណែក អ៊ុយក្រែនក៏​និយាយដែរ​ថា ខ្លួន​មិន​មាន​ពាក់ព័ន្ធ​ឡើយ។

យោងតាមអ្នកនាំពាក្យរបស់លោកប្រធានាធិបតី ពូទីន, ការវាយប្រហារគឺកំណត់គោលដៅលើវិមានក្រឹមឡាំង ដែលជាអគាររដ្ឋាភិបាលដ៏ធំមួយនៅកណ្តាលទីក្រុងមូស្គូ។

ហើយនៅថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា សហរដ្ឋអាមេរិកពិតជានៅពីក្រោយការវាយប្រហារនេះ ប៉ុន្តែមិនផ្តល់ព័ស្តុតាងឡើយ។

លោក Peskov និយាយថា “ការសម្រេចចិត្តបើកការវាយប្រហារបែបនេះ មិនមែនធ្វើឡើងនៅក្នុងទីក្រុង កៀវ ទេ ប៉ុន្តែគឺនៅក្នុងទីក្រុងវ៉ាស៊ីនតោន”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ រុស្ស៊ី ថា អ៊ុយក្រែន ប៉ុនប៉ងសម្លាប់លោក ពូទីន ដោយប្រើយន្តហោះដ្រូន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម