ជីវិតកម្សាន្ដ
ម៉េង កែវពេជ្ជតា ទម្លាយចំណុចពិសេសរបស់ វណ្ណដា ក្នុងការលើកស្ទួយវប្បធម៌ខ្មែរ និងសិល្បករបុរាណ
អ្នកនាង ម៉េង កែវពេជ្ជតា ដែលជាកំពូលតារាចម្រៀងរៀមច្បងល្បីល្បាញយូរឆ្នាំមកហើយនោះ បានធ្វើការសរសើរមិនដាច់ពីមាត់ ក្រោយជួបតារាចម្រៀងរ៉េបលោក វណ្ណដា កាលពីថ្មីៗកន្លងមកនេះ។ ក្នុងនោះអ្នកនាងក៏បានទម្លាយចំណុចពិសេសរបស់ វណ្ណដា ដែលបានចូលរួមលើកស្ទួយវប្បធម៌ខ្មែរទៀតផង។

ជាការពិតលោក វណ្ណដា ត្រូវបានគេចាត់ទុកថាជាតារាចម្រៀងរ៉េបវ័យក្មេង ខណៈបច្ចុប្បន្នកំពុងសាងកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងទាំងទីផ្សារក្នុង និងក្រៅស្រុក។ វណ្ណដា ក៏ជាតារាចម្រៀងខ្មែរមួយរូប បានធ្វើឲ្យប្រទេសជិតខាងជាច្រើនស្គាល់ពីតម្លៃ នៃសិល្បៈនៅកម្ពុជា ព្រោះលោកតែងនាំយកវប្បធម៌ អរិយធម៌ខ្មែរ ទៅបង្ហាញនៅលើឆាកអន្តរជាតិឲ្យពិភពលោកបានដឹង និងទទួលស្គាល់។

សម្រាប់តារាចម្រៀងសំនៀងក្រអួនក្រអៅ ម៉េង កែវពេជ្ជតា បានបញ្ចេញរូបថតមួយសន្លឹកជាមួយ វណ្ណដា ដោយបង្ហាញអារម្មណ៍ថា «វណ្ណដា (Vann Da) ជាតារាចម្រៀងយុវវ័យល្បីខ្លាំងផ្នែក Rap។ ក្រៅពីមានទេពកោសល្យល្អផ្ដាច់ហើយ គាត់នៅមានអត្តចរិតថ្លៃថ្នូរ ចេះដាក់ខ្លួន មិនឆ្មើង មិនរើសអើង មិនក្រអឺតក្រទមទេ»។

តារាចម្រៀងរៀមច្បង អ្នកនាង ម៉េង កែវពេជ្ជតា បានបញ្ជាក់ដោយសង្កត់ធ្ងន់ទៀតថា «ចំណុចសំខាន់មួយទៀត គឺគាត់ចេះនឹកឃើញលើកស្ទួយវប្បធម៌ខ្មែរ និងសិល្បករបុរាណចាស់ៗទាំងនេះ គ្រប់គ្រាន់ឲ្យខ្ញុំ និងអ្នកផ្សេងសរសើរបានហើយ»។ ការលើកឡើងរបស់អ្នកនាង ម៉េង កែវពេជ្ជតា នេះ បានធ្វើឲ្យមានការបញ្ចេញមតិជាច្រើន ដោយការគាំទ្រ និងសរសើរដូចៗគ្នា ទៅលើចរិត និងទេពកោសល្យរបស់តារាវ័យក្មេងលោក វណ្ណដា។

តារាចម្រៀងរ៉េប វណ្ណដា នាពេលបច្ចុប្បន្នត្រូវបានគេកត់សម្គាល់ថា លោកមិនត្រឹមតែមានសមត្ថភាពធ្វើបទ Original Song នោះទេ ថែមទាំងមានទីផ្សារគាំទ្រខ្ពស់មិនចាញ់តារារួមជំនាន់ឯទៀតឡើយ។ វណ្ណដា ក៏ជាតារាចម្រៀងខ្មែរមួយរូបដែលបានធ្វើឲ្យប្រទេសជិតខាងបានស្គាល់ពីឧស្សាហកម្មតន្ត្រីនៅកម្ពុជា ក្នុងយុគសម័យកាលថ្មី ព្រោះលោកតែងតែនាំយកវប្បធម៌ អរិយធម៌ខ្មែរ ទៅបង្ហាញនៅលើឆាកអន្តរជាតិឲ្យពិភពលោកបានដឹង និងទទួលស្គាល់ជាបន្តបន្ទាប់៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


