ព័ត៌មានអន្ដរជាតិ
ថៃ បារម្ភផ្ទុះរដ្ឋប្រហារ ក្រោយការបោះឆ្នោត
អ្នកនយោបាយ និងបញ្ញវ័ន្តសាថៃ បានចេញមុខប្រឆាំងដាច់ខាត រាល់ការប៉ុនប៉ងបង្កើតរដ្ឋាភិបាលសំឡេងភាគតិចបន្ទាប់ពីការបោះឆ្នោតថ្ងៃទី១៤ខែឧសភា ដោយព្រមានថា ការធ្វើបែបនេះ អាចបង្កឲ្យមានបាតុកម្មនៅតាមផ្លូវឈានដល់ការផ្ទុះរដ្ឋប្រហារមួយទៀត។
ការព្រមាននេះកើតឡើង បន្ទាប់ពីឧបនាយករដ្ឋមន្ត្រីលោក Wissanu Krea-ngam កាលពីថ្ងៃពុធ បានច្រានចោលលទ្ធភាពនៃចន្លោះប្រហោងនយោបាយ ឬភាពជាប់គាំងដែលអាចកើតឡើងក្រោយការបោះឆ្នោត។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានបង្ហាញក្តីព្រួយបារម្ភថា ការបង្កើតរដ្ឋាភិបាលថ្មី អាចនឹងចំណាយពេលយូរជាងធម្មតា។ ថ្វីបើលោកជឿជាក់ថា គណបក្សណាដែលឈ្នះអាសនៈសភាភាគច្រើនអាចបង្កើតរដ្ឋាភិបាលថ្មីបានក៏ដោយ ប៉ុន្តែលោកនៅតែមិនច្បាស់ពាក់ព័ន្ធរឿងដែលថា គណបក្សឈ្នះឆ្នោត ទទួលបានអាសនៈតិចជាងមុន ហើយត្រូវធ្វើការដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។
យ៉ាងណាក្តី អនុប្រធានគណបក្សប្រជាធិបតេយ្យ លោក Ongart Klampaiboon បាននិយាយថា ការអត្ថាធិប្បាយរបស់លោក Wissanu គឺគ្រាន់តែជាទ្រឹស្តីប៉ុណ្ណោះ ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្តែង ការបង្កើតរដ្ឋាភិបាលសំឡេងភាគតិចគឺមិនទំនងឡើយ។
លោក Ongart បញ្ជាក់ថា “ក្រោយការបោះឆ្នោត គណបក្សនានានឹងព្យាយាមប្រមូលការគាំទ្រ និងទទួលបានអាសនៈសភាភាគច្រើន ឬលើសពី២៥០ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។ គណបក្សណាដែលមិនធ្វើដូច្នេះ ត្រូវតែទទួលតួនាទីជាបក្សប្រឆាំង ព្រោះពួកគេស្ថិតក្នុងក្រុមសំឡេងភាគតិច”។
លោកបន្តថា “ប្រសិនបើគណបក្សក្នុងក្រុមសំឡេងភាគតិច ព្យាយាមបង្កើតរដ្ឋាភិបាលសំឡេងភាគតិច ហើយពឹងផ្អែកលើការគាំទ្រពីសមាជិកព្រឹទ្ធសភាចំនួន២៥០នាក់ ដើម្បីបោះឆ្នោតជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រីដែលពួកគេតែងតាំងនោះ រដ្ឋាភិបាលបែបនេះមិនមានស្ថិរភាពឡើយ ហើយអាចចាញ់ក្នុងការបោះឆ្នោតសម្តែងសេចក្តីមិនទុកចិត្ត ឬការបោះឆ្នោតលើវិក័យប័ត្រហិរញ្ញវត្ថុសំខាន់ៗ។ ប្រសិនបើបេក្ខជននោះចាញ់ឆ្នោត រូបគេមានកាតព្វកិច្ចត្រូវលាលែងពីតំណែង”។
ស្របពេលជាមួយគ្នានោះ មេដឹកនាំគណបក្ស Chartpattanakla លោក Korn Chatikavanij ក៏បានបញ្ជាក់ផងដែរថា គណបក្សរបស់លោក នឹងមិនចូលរួមជាមួយរដ្ឋាភិបាលសំឡេងភាគតិច ដែលត្រូវការជំនួយពីសមាជិកព្រឹទ្ធសភា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីនោះទេ។ ជំហររបស់យើងគឺច្បាស់។ យើងនឹងមិនចូលរួមជាមួយរដ្ឋាភិបាលជនជាតិភាគតិចណាមួយឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


