សុខភាព
អត្ថប្រយោជន៍នៃផ្លែតាសក់ស្រូវ សម្រាប់អ្នកមានជាតិស្ករក្នុងឈាមខ្ពស់
ផ្លែ cantaloupe ឬតាសក់ស្រូវ មិនត្រឹមតែមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់របស់វាប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានសារធាតុអាហារូបត្ថម្ភជំនួយដល់សុខភាព ក៏ដូចអត្ថប្រយោជន៍ជាច្រើននៃផ្លែឈឺនេះសម្រាប់អ្នកដែលមានជាតិស្ករក្នុងឈាមខ្ពស់ ។

ជាជម្រើសដ៏សំខាន់ផ្លែ cantaloupe មានជាតិសរសៃ ប៉ូតាស្យូម និងវីតាមីន C ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់សុខភាព។ លើសពីនេះ ប៉ូតាស្យូមអាចជួយកាត់បន្ថយសម្ពាធឈាមខ្ពស់ ដែលជាកត្តាហានិភ័យនៃជំងឺបេះដូង និងបង្កើនលំហូរឈាម និងអុកស៊ីសែនទៅកាន់ខួរក្បាល ដើម្បីជួយអ្នកកាត់បន្ថយភាពតានតឹង ។

ជាពិសេសជាតិសរសៃជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់ក្នុងរាងកាយ រក្សាជាតិស្ករក្នុងឈាមនិងសម្ពាធឈាមរបស់យើងឱ្យស្ថិតក្រោមការគ្រប់គ្រង។ ផ្លែ cantaloupe មានវីតាមីន សារធាតុរ៉ែ និងប្រូតេអ៊ីនផ្សេងៗគ្នា ប៉ុន្តែមានកាឡូរីទាប និងមានជាតិស្ករទាបដែលសក្ដិសមបំផុតសម្រាប់អ្នក ដែលមានជាតិស្ករក្នុងឈាមខ្ពស់និងជំងឺទឹកនោមផ្អែម។

លើសពីនេះផ្លែ cantaloupe សម្បូរទៅដោយសារធាតុ carotene ម៉ាញ៉េស្យូម កាល់ស្យូម ផូស្វ័រ ជាតិដែក niacin និងសារធាតុចិញ្ចឹមផ្សេងៗទៀត។ ទទ្ទឹមនិងនេះនេះគឺជាផ្លែឈើដ៏ឈ្ងុយឆ្ងាញ់នេះសក្ដិសមបំផុតក្នុងការទទួលទាននៅរដូវក្តៅដែលមានប្រសិទ្ធិភាពជួយសម្រួលក្នុងអាកាសធាតុក្តៅ ៕
ប្រែសម្រួល៖នាងតូច
-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


