សុខភាព
អត្ថប្រយោជន៍ប្រទាលកន្ទុយក្រពើចំពោះសុខភាពស្បែក
គ្នាយើងក៏បានដឹងខ្លះហើយអំពីអត្ថប្រយោជន៍ប្រទាលកន្ទុយក្រពើចំពោះសុខភាព។ គេអាចច្នៃវាទៅជាភេសជ្ជៈ បង្អែម ប៉ុណ្ណោះ ក៏អាចច្នៃទៅជាគ្រឿងថែរក្សាសម្រស់ បំប៉នសុខភាពស្បែកល្អប្រសើរផងដែរ។ ខាងក្រោមគឺជាអត្ថប្រយោជន៍សំខាន់របស់ប្រទាលកន្ទុយក្រពើចំពោះស្បែក៖
១.ជួយកាត់បន្ថយការរលាក
សាច់ប្រទាលកន្ទុយក្រពើអាចជួយប្រឆាំងការរលាក និង ប្រឆាំងអុកស៊ីតកម្ម ដូច្នេះវាគឺជាផ្នែកមួយយ៉ាងសំខាន់ជួយការពារស្បែកពីកម្ដៅព្រះអាទិត្យបានល្អ។ យើងអាចច្នៃប្រទាលកន្ទុយក្រពើជាម៉ាសបិទលើស្បែកដោយផ្ទាល់ ដើម្បីជំនួយដល់សុខភាពស្បែកក្រោយប៉ះពាល់ពីកម្ដៅថ្ងៃ។
២.ផ្ដល់សំណើមដល់ស្បែក
ប្រទាលកន្ទុយក្រពើសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា ពពួកវីតាមីន រ៉ែ ហើយក៏មានជាតិទឹកច្រើនផងដែរ។ អត្ថប្រយោជន៍របស់ប្រទាលកន្ទុយក្រពើក៏ជួយអោយស្បែកមានសំណើម ជួយជម្រុះកោសិកាស្បែកចាស់ៗ បង្កើនការលូតលាស់កោសិកាស្បែកថ្មី។
៣.បង្កើនការព្យាបាលរបួស
ក្រៅពីផ្ដល់សំណើមដល់ស្បែក ប្រទាលកន្ទុយក្រពើ ក៏អាចជួយព្យាបាលរបួសស្នាមសើស្បែកឲ្យឆាប់ជាសះស្បើយរហ័សផងដែរ ពិសេសប្រភេទរបួសដែលបង្កឡើងដោយការរលាកលើស្បែកដោយសារកម្តៅ ឬវត្ថុក្តៅតែម្ដង។
៤.ប្រឆាំងភាពចាស់ជាងវ័យ
ប្រទាលកន្ទុយក្រពើសម្បូរទៅដោយវីតាមីន C E និង beta Carotene ដែលសារធាតុសំខាន់ទាំងបី ជួយបង្កើនការលូតលាស់កោសិកាស្បែក ប្រឆាំងនឹងការវិវត្ដស្បែកតាមវ័យ ហើយមិនតែប៉ុណ្ណោះ សារធាតុទាំងនេះ ក៏ជួយបង្កើនការផលិត ខូឡាជែន ដែលគ្នាយើងកន្លងមកស្គាល់ថា ជាប្រូតេអ៊ីនជួយធ្វើឲ្យស្បែករលោងស្អាត និង ក្មេងជាងវ័យ។
៥.កាត់បន្ថយការរលាកនិង ការឡើងមុន
ប្រទាលកន្ទុយក្រពើអាចជួយធ្វើឲ្យស្បែករលោងស្រស់ថ្លាបែបធម្មជាតិ ពិសេសជួយប្រឆាំងនឹងពពួកបាក់តេរី ដែលតោងជាប់ស្បែកធ្វើស្បែកងាយប្រឈមកកើតមុនបាន។ ដូច្នេះប្រទាលកន្ទុយក្រពើជួយឲ្យប្រឆាំងនឹងបាក់តេរី ធ្វើស្បែកមានសុខភាពល្អ ស្រស់ថ្លា និង ភ្លឺរលោង។ ប៉ុន្ដែចូរប្រុងប្រយ័ត្ននឹងជ័រពណ៌លឿងរបស់ប្រទាលកន្ទុយក្រពើអាចបង្កផលប៉ះពាល់ដល់ស្បែក ប្រសិនបើ ការកាត់ ការចៀរ និង លាងម្អាតមិនបានស្អាតល្អនោះ៕
ចុចអាន៖៥ យ៉ាងចង្អុលបង្ហាញភាពមិនប្រក្រតីទូទៅចំពោះបុរសអាយុលើសពី ៥០ ឆ្នាំ
ចុចអាន៖អាហារទាំង ៦ គ្រោះថ្នាក់បំផុតសម្រាប់ខួរក្បាលដែលអ្នកត្រូវចៀសវាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


