សុខភាព
ការសិក្សា៖ និយាយទូរស័ព្ទច្រើនប្រឈមហានិភ័យសម្ពាធឈាមខ្ពស់
ការសិក្សាថ្មីមួយដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសចិន បានរកឃើញថា ការនិយាយទូរស័ព្ទរយៈពេល៣០នាទី ឬលើសពីនេះក្នុងមួយសប្តាហ៍ អាចបណ្តាលឲ្យយើងមានហានិភ័យនៃបញ្ហាសម្ពាធឈាមខ្ពស់។
ការសិក្សានេះដែរ បានធ្វើឡើងលើមនុស្សចំនួន១២១ ០៤៦នាក់ និងមានអាយុចាប់ពី៣៧ឆ្នាំ ដល់៧៣ឆ្នាំ ហើយអ្នកចូលរួមទាំងនោះ មិនធ្លាប់មានជំងឺលើសឈាមពីមុនមកឡើយ។ ជាលទ្ធផល រកឃើញថា អ្នកដែលនិយាយទូរស័ព្ទច្រើនមានហានិភ័យខ្ពស់នៃការកើតជំងឺលើសសម្ពាធឈាមដល់ទៅ១២% នេះបើប្រៀបធៀបទៅនឹងអ្នកដែលនិយាយទូរស័ព្ទតិចជាង៣០នាទីក្នុងមួយសប្តាហ៍។

ពិតណាស់ កម្រិតទាបនៃថាមពលហ្វ្រេកង់ស៍វិទ្យុដែលភាយចេញពីទូរស័ព្ទដៃ បានផ្សារភ្ជាប់ទៅនឹងការកើនឡើងនៃសម្ពាធឈាម។ យោងតាមអង្គការសុខភាពពិភពលោកបានបង្ហាញថា មនុស្សពេញវ័យជិត១,៣ពាន់លាននាក់ ដែលមានអាយុពី៣០ឆ្នាំ ទៅ៧៩ឆ្នាំមានសម្ពាធឈាមខ្ពស់ ដែលនេះជាកត្តាហានិភ័យចម្បងនៃការកើតបញ្ហាគាំងបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ដូច្នេះហើយ ការយល់ដឹងពីមូលហេតុបង្កនៃជំងឺលើសឈាម និងបញ្ហាលើសសម្ពាធឈាមមានសារៈសំខាន់ណាស់។
ផលប៉ះពាល់នៃការប្រើប្រាស់ទូរស័ព្ទដៃផ្សេងទៀត
១. តឹងសាច់ដុំ
ផលប៉ះពាល់ដែលកើតមានជាទូទៅ គឺបញ្ហាតឹងសាច់ដុំនៅត្រង់ក ស្មា និងដើមដៃ។ នៅពេលដែលយើងកាន់ទូរស័ព្ទរយៈពេលយូរ សាច់ដុំយើងនឹងចុករួយ ព្រមទាំងអាចបណ្តាលឲ្យមានអាការៈឈឺក្បាលផងដែរ។
២. ឈឺត្រចៀក ឬខូចក្រដាសត្រចៀក
ទន្ទឹមនឹងនេះដែរ ផលប៉ះពាល់មួយទៀតនៃការនិយាយទូរស័ព្ទច្រើន អាចនាំឲ្យយើងឈឺត្រចៀក ឬខូចក្រដាសត្រចៀកតែម្តង ជាពិសេសនៅពេលដែលយើងកាន់ទូរស័ព្ទនៅជិតនឹងត្រចៀកពេក ឬបើកសំឡេងឮខ្លាំង។
៣. ប៉ះពាល់ដល់ភ្នែក
ជាមួយគ្នានេះដែរ ការមើលទូរស័ព្ទរយៈពេលយូរម៉ោង ក៏អាចបង្កឲ្យមានបញ្ហាចុករួយភ្នែក ស្ងួតភ្នែក ឬព្រឹលភ្នែក ព្រមទាំងធ្វើឲ្យយើងឈឺក្បាលថែមទៀតផង៕

ចុចអាន៖វីតាមីន D ក៏រួមចំណែកជួយប្រឆាំងនឹងជំងឺមហារីក
ចុចអាន៖អត្ថប្រយោជន៍នៃផ្លែតាសក់ស្រូវ សម្រាប់អ្នកមានជាតិស្ករក្នុងឈាមខ្ពស់

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន