ព័ត៌មានអន្ដរជាតិ
ថៃ ហាមមិនឲ្យលក់គ្រឿងស្រវឹង ចាប់ពីម៉ោង ៦ ល្ងាចនេះដល់ចប់បោះឆ្នោត
គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (EC) ការលក់គ្រឿងស្រវឹងនឹងត្រូវបានហាមឃាត់ទូទាំងប្រទេសចាប់ពីម៉ោង ៦ ល្ងាចថ្ងៃសៅរ៍នេះរហូតដល់ម៉ោង ៦ ល្ងាចថ្ងៃអាទិត្យ ដើម្បីរក្សាសណ្ដាប់ធ្នាប់ទាំងនៅមុន និងអំឡុងការបោះឆ្នោតជាតិនៅថ្ងៃទី១៤ ខែឧសភានេះ ។
ការហាមប្រាមទទួលទានគ្រឿងស្រវឹងរយៈពេល ២៤ ម៉ោងដែលមានចែងក្នុងច្បាប់បោះឆ្នោត ត្រូវបានប្រកាសកាលពីពេលថ្មីៗនេះដោយអគ្គស្នងការនគរបាលជាតិថៃលោកឧត្តមសេនីយ៍ Nitithorn Jintakanon ។
លោកបាននិយាយថា គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (EC) បានហាមឃាត់ការលក់ និងចែកចាយភេសជ្ជៈមានជាតិអាល់កុល រួមទាំងគ្រឿងស្រវឹងនៅក្នុងពិធីជួបជុំនានា ចាប់ពីម៉ោង ៦ ល្ងាចថ្ងៃសៅរ៍ រហូតដល់ម៉ោង ៦ ល្ងាចថ្ងៃអាទិត្យ ហើយអ្នកល្មើសប្រឈមមុខនឹងការពិន័យជាប់ពន្ធនាគាររយៈពេល ៦ ខែ ឬពិន័យជាប្រាក់ជាង ៣០០ ដុល្លារ ។
ប៉ូលិសបាននិយាយទៀតថា សាធារណជនក៏អាចរាយការណ៍ពីអ្នកល្មើសច្បាប់ទាំងនោះទៅស្ថានីយ៍ប៉ូលីសរៀងរាល់ម៉ោងធ្វើការផងដែរ ។
គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោតនាថ្ងៃទី ១៤ ឧសភា ខាងមុខនេះ អ្នកបោះឆ្នោតថៃនឹងត្រូវគូសលើសន្លឹកឆ្នោតចំនួន ២ គឺសន្លឹកឆ្នោតមួយសម្រាប់ជ្រើសរើសបេក្ខជននៅក្នុងមណ្ឌល និងសន្លឹកឆ្នោតមួយទៀត សម្រាប់គណបក្សនយោបាយដែលពួកគេពេញចិត្ត ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត ថៃ ដាក់ចេញគោលការណ៍ចំនួន ៨ ក្នុងការរាប់សន្លឹកឆ្នោត
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង