សេដ្ឋកិច្ច
ទីផ្សារម្រេចកំពតឆ្នាំ២០២៣ មិនរំពឹងកើនឡើងច្រើនដោយសារបញ្ហាប្រឈមមួយចំនួន
ទីផ្សារម្រេចកំពតនៅឆ្នាំ ២០២៣ មិនរំពឹងមានការកើនឡើងច្រើន ដោយសារប្រឈមបញ្ហាមួយចំនួនធ្វើឱ្យកសិករបោះបង់ការដាំដុះ។
លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត ប្រាប់កម្ពុជាថ្មីថា នៅឆ្នាំ ២០២៣ កសិករទើបតែប្រមូលផលបានប្រមាណ ២០ ភាគរយ ខណៈក្រុមហ៊ុននាំចេញមានតិចតួច ហើយកសិករខ្នាតតូចទាំងអស់បានធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនរួចហើយ។

ស្ថានទូតចិនប្រចាំកម្ពុជាបានប្រកាសឱ្យដឹងនៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៣នេះថា ម្រេចរបស់កម្ពុជាបានបំពេញគ្រប់នីតិវិធីក្នុងការនាំចេញទៅកាន់ប្រទេសចិន ដែលអាចនាំចេញដោយផ្ទាល់ទៅទីផ្សារចិន។ ទីតាំងដាំម្រេចចំនួន ២៨ កន្លែង និងរោងចក្រវេចខ្ចប់ចំនួន៧កន្លែងត្រូវបានចុះបញ្ជី និងទទួលបានការអនុញ្ញាតពីភាគីចិនក្នុងការនាំចេញ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ងួន ឡាយ បញ្ជាក់ថា សម្រាប់ការនាំចេញទៅចិន ម្រេចកំពតមានតិចតួចណាស់ ដោយសារក្រុមហ៊ុនចិនបានសិក្សាជាមួយកសិករច្រើនដងហើយ តែមិនមានលទ្ធផល ខណៈចិនទាមទារឱ្យតម្លៃទាប មិនអាចឱ្យកសិករចំណេញ។
ប៉ុន្តែលោកថា ការអនុញ្ញាតក្នុងការនាំម្រេចកម្ពុជាទៅកាន់ទីផ្សារចិននេះ គឺល្អសម្រាប់កសិករអ្នកផលិតម្រេចទូរទៅ ខណៈម្រេចកំពតមានរង្វង់ត្រឹមតែ ១០០ តោន ប៉ុណ្ណោះសម្រាប់ផ្គត់នៅទីផ្សារអឺរ៉ុប ដែលគេផ្ដោតលើគុណភាព និងសោភ័ណភាព។

លោក ងួន ឡាយបានឱ្យដឹងថា នៅឆ្នាំ ២០២០ សមាគមម្រេចកំពតមានសមាជិកចំនួន ៤៦០ គ្រួសារ ឥឡូវនៅសល់តែ៣៧៩ គ្រួសារ ដោយសារម្រេចកំពតពិបាកផលិត ដែលសញ្ញាធ្លាក់ចុះ ដោយសារបញ្ហាប្រឈមច្រើន ដូចជាដីឡើងថ្លៃ និងការចំណាយទៅលើកម្លាំងពលកម្ម។ បច្ចុប្បន្នតម្លៃម្រេចកំពតនៅថេរដដែលដោយ ម្រេចខ្មៅ ១៥ ដុល្លារ ក្រហម ២៥ ដុល្លារ ម្រេច ស ២៨ ដុល្លារ។ នៅក្នុងឆ្នាំ ២០២២ ការនាំចេញម្រេចកំពតបានប្រមាណ ៨០ តោន។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា នៅក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ ២០២៣ ការនាំចេញម្រេច សម្រេចបាន ៨២២, ៦៥៤ តោន ក្នុងនោះ នាំចេញទៅវៀតណាមចំនួន ៧៦៥ តោន អាមេ រិក ២៦,១៤ តោន កូរ៉េខាងត្បូង ១៦,២ តោន បារាំង ៩,៥៤តោន បែល ហ្ស៊ិក ២,៣៦ តោន ជប៉ុន ១,៣៨ តោន ឥណ្ឌា ០,៩៦ តោន អាល្លឺម៉ង់ ០,៩០តោន សិង្ហបុរី០,១០តោន កោះតៃវ៉ាន់០,០៤តោន និងអូស្ត្រាលី០,០៣ តោន៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ