សេដ្ឋកិច្ច
ការនាំចេញម្រេចសម្រេចបានជិត ៨ ពាន់ តោន នៅក្នុងរយៈពេល ៥ ខែ ឆ្នាំនេះ
នៅក្នុងរយៈពេល ៥ ខែ (មករា-ឧសភា) ឆ្នាំ ២០២៥ ការនាំចេញម្រេចរបស់កម្ពុជាសម្រេចបានជិត ៨ ពាន់តោន (៧៨៩៦) ធ្លាក់ចុះ ១១,៣២% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៤។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម។

លោក ម៉ាក់ នី ប្រធានសមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥នេះថា ការប្រមូលផលម្រេចមិនទាន់បញ្ចប់នៅឡើយទេ ខណៈតម្លៃម្រេចធម្មតានៅកម្ពុជាបានកើនដល់ចន្លោះពី ២៥០០០-២៦៥០០ រៀល ក្នុងមួយគីឡូក្រាម ដែលមានភាពល្អប្រសើរជាងឆ្នាំមុន ដោយសារមានការបញ្ជាទិញ ខណៈស្ដុកម្រេចនៅលើពិភពលោកប្រឈមនឹងការធ្លាក់ចុះ។
កសិកររស់នៅស្រុកសំឡូត ខេត្តបាត់ដំបង លោក សឿម សុវណ្ណ ប្រាប់ថា ម្រេចខ្មៅដែលប្រជាកសិករធ្វើការដាំដុះ និងហាលសម្ងួត កំពុងមានតម្លៃទីផ្សារល្អ បើប្រៀបធៀបឆ្នាំមុន ដែលធ្វើឲ្យកសិករសប្បាយរីករាយ។

លោកបានបន្ថែមថា សម្រាប់ម្រេចខ្ចីមួយតោន អាចហាលស្ងួតទៅជាម្រេចខ្មៅបានជិត ៣០០ គីឡូក្រាម ហើយកាលពីឆ្នាំកន្លងទៅ ម្រេចខ្មៅលក់បានត្រឹមតែ ១៦.០០០ រៀល ក្នុងមួយគីឡូក្រាម លុះនៅឆ្នាំនេះម្រេចខ្មៅអាចឡើងរហូតដល់ ២៥.០០០ រៀល ក្នុងមួយគីឡូក្រាម ដែលខុសតម្លៃពីឆ្នាំមុនច្រើន។
យោងតាមសមាគមសហព័ន្ធម្រេច នៅក្នុងឆ្នាំ ២០២៤ ផលិតកម្មម្រេចនៅកម្ពុជាសម្រេចបានប្រមាណ ៩ ពាន់តោន ធ្លាក់ចុះពី ៤០-៥០ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ប៉ុន្តែតម្លៃម្រេចបានកើនឡើងទ្វេដងដែលមានតម្លៃ ២ ម៉ឺន ៤ ពាន់រៀលក្នុងមួយគីឡូក្រាម។

យោងតាមក្រសួងពាណិជ្ជកម្ម នៅឆ្នាំ ២០២៤ កម្ពុជារកចំណូលបានជាង ៣៤ លានដុល្លារ ពីការនាំចេញម្រេច កើនឡើងជិត ១៥០% បើធៀបនឹងឆ្នាំ ២០២៣។
ក្នុងមួយឆ្នាំកម្ពុជាប្រមូលផលម្រេចបានក្នុងរង្វង់ ១,៧ តោន ទៅ ២ ម៉ឺនតោនលើផ្ទៃដីជាង ៦ ពាន់ហិកតា ខណៈទីផ្សារម្រេចកម្ពុជាត្រូវបាននាំទៅកាន់ប្រទេសវៀតណាមប្រមាណ ៨០ ភាគរយ និងប្រទេសបន្ទាប់បន្សំដូចជា ចិន តៃវ៉ាន់ ថៃ ជប៉ុន កូរ៉េ និងសហគមនអឺរ៉ុប៕

-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


