ព័ត៌មានជាតិ
ទូតចិន ជឿជាក់ថា បង្កងតាកែវ ម្រេច និងទុរេនកំពត នឹងត្រូវនាំចេញទៅកាន់ទីផ្សារពិភពលោក
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន បង្ហាញក្ដីជឿជាក់ថា បង្កងធម្មជាតិខេត្តតាកែវ ម្រេច និងផ្លែទុរេន នឹងត្រូវនាំចេញទៅកាន់គ្រប់ទិសទី ក្នុងទីផ្សារពិភពលោក បន្ទាប់ពីកម្ពុជាបានកែលម្អផ្លូវថ្នល់ដឹកជញ្ជូនជាបន្តបន្ទាប់។ លោកទូតចិន បង្ហាញការជឿជាក់ដូច្នេះ នៅចំពោះមុខសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣១, ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នេះ។

តាមរយៈអ្នកបកប្រែ លោក វ៉ាង វិនពីន ថ្លែងដូច្នេះ៖«ខ្ញុំជឿជាក់ថាជាមួយនិងការកែលម្អជាបន្តបន្ទាប់ នៃហេដ្ឋារចនាសម្ព័ន្ធដូចជាការដឹកជញ្ជូន ផលិតផលកម្ពុជា ដែលមានគុណភាពខ្ពស់ ដូចជាបង្កងតាកែវ ម្រេច និងទុរេនកំពត នឹងត្រូវដឹកជញ្ជូនទៅគ្រប់ទិសទីនៃពិភពលោកកាន់តែងាយស្រួល ដែលធ្វើឱ្យមនុស្សកាន់តែច្រើនស្វែងយល់អំពីភាពទាក់ទាញ ពិសេសរបស់ផលិតនៅកម្ពុជា (Made in Cambodia)។ »។

បង្កងធម្មជាតិខេត្តតាកែវ មានកេរ្តិ៍ឈ្មោះ និងទទួលបានការសរសើរពីរសជាតិដ៏ឈ្ងុយឆ្ញាញ់មិនដាច់ពីមាត់ពីសំណាក់ទេសចរជាតិ និងអន្តរជាតិ ។ ប្រភេទបង្កងធម្មជាតិ ខេត្តតាកែវ ត្រូវបានចុះបញ្ជីសម្គាល់ភូមិសាស្ត្រ(GI) ដោយក្រសួងពាណិជ្ជកម្ម នៅខែមេសា ឆ្នាំ២០២២ ក្នុងគោលបំណងទប់ស្កាត់ការក្លែងបន្លំលើ ទីផ្សារ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាខេត្តតាកែវ និងពិសា «បង្កងតាកែវ»។ បង្កងធម្មជាតិតាកែវ ធ្លាប់ចូលរួមប្រកួតប្រជែងពិព័រណ៍ចំណីអាហារថ្នាក់ជាតិ និងអន្តរជាតិ នៅថៃ វៀតណាម ចិនកាលពីពេលកន្លងទៅ។ ក្នុងឆ្នាំ២០២៤ កន្លងទៅ បង្កងធម្មជាតិខេត្តតាកែវ ទទួលបានទិន្នផលចំនួន ៥០តោនសម្រាប់ផ្គត់ផ្គង់ក្នុងខេត្ត និង ក្រៅខេត្ត។ សម្រាប់ខែ ដែលសម្បូរបង្កងខេត្តតាកែវ ពីចន្លោះពីខែធ្នូ ដល់ខែមេសា ជារៀងរាល់ឆ្នាំ។

ចំណែក ម្រេចកំពតគឺជាដំណាំដ៏មានសក្តានុពលរបស់កម្ពុជា ដែលជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ដំបូងបំផុតរបស់កម្ពុជា ទទួលបានការការពារជាលក្ខណៈអន្តរជាតិនៅបណ្តាប្រទេសចំនួន ៣២ ក្រោមច្បាប់ទីក្រុងហ្សឺណែវប្រទេសស្វីស ដែលអ្នកផលិតជឿជាក់ថាការការពារនេះនឹងជួយពង្រឹងគុណភាពនិងពង្រីកទីផ្សារកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។ ម្រេចកំពត ត្រូវបាននាំចេញទៅក្រៅប្រទេសរាប់ពាន់តោនក្នុងមួយឆ្នាំ។ ទីផ្សារធំៗមាននៅប្រទេស អ៊ឺរ៉ុប និងអាមេរិក ហើយក៏មានទីផ្សារតូចៗផងដែរដូចជាប្រទេសជប៉ុន កូរ៉េខាងត្បូង ហុងកុង និងតៃវ៉ាន់។

រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៩ ខែមេសា នេះ សម្ពោធដាក់ឱ្យប្រើផ្លូវជាតិលេខ៣១, ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ដែលសំណាយថវិកាសរុបប្រមាណ ១៨៨លានដុល្លារ ។ ផ្លូវទាំង៣ នេះមានភាពប្រទាក់ក្រឡាគ្នា និងការតភ្ជាប់ដូចជា ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ តភ្ជាប់គ្នាត្រង់ចំណុចប្រសព្វនៃស្រុកកំពង់ត្រាច និងតភ្ជាប់ទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម (ព្រែកចាក) ហើយចំពោះផ្លូវ ជាតិលេខ៤១ វិញ គឺបានតភ្ជាប់ជាមួយផ្លូវជាតិលេខ៥១ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ និងតភ្ជាប់ ជាមួយខ្សែផ្លូវផ្សេងៗនៅក្នុងតំបន់នេះក្នុងទិសដៅទៅឆ្ពោះកាន់ខេត្តកំពត ជាពិសេសតំបន់ ឧស្សាហកម្ម កំពង់ផែសមុទ្រ តំបន់ទេសចរណ៍ឆ្នេរសមុទ្រធម្មជាតិ តំបន់កោះ និងរមណីយដ្ឋានធម្មជាតិ ប្រវត្តិសាស្ត្រដ៏ស្រស់ស្អាតដែលមានភាពទាក់ទាញបំផុត រួមទាំងឆ្ពោះទៅព្រំដែនកម្ពុជា-វៀតណាម។

ឯកអគ្គរដ្ឋទូតចិន វ៉ាង វិនពីន មើលឃើញថា ផ្លូវទាំង៣នេះ នឹងធ្វើឱ្យប្រសើរឡើងនូវបណ្ដាញដឹកជញ្ជូននៅភាគនិរតីប្រទេសកម្ពុជា ពីព្រោះថាផ្លូវនេះ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនក្នុងតំបន់ប៉ុណ្ណោះទេ ផ្លូវនេះ នឹងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់បន្ថែមទៀត។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា ខ្សែផ្លូវទាំង៣ ខ្សែនេះ បាននិងកំពុងសម្រួលដល់ការធ្វើដំណើរ របស់ពលរដ្ឋ ភ្ញៀវទេសចរ និងបម្រើដល់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងកសិផល ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។ បន្ថែមពីនេះ ខ្សែផ្លូវជាតិទាំង៣ខ្សែ ក៏បានចូលរួម លើកកម្ពស់ការអភិវឌ្ឍតំបន់ ទេសចរណ៍សំខាន់ៗ ដូចជា តំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ កោះទន្សាយ តំបន់ឆ្នេរ និងតំបន់មាត់សមុទ្រធម្មជាតិ ជាពិសេសផ្លូវជាតិលេខ៤១ ដែលនឹងចូល រួមជួយសម្រួល និងបញ្ចៀស ការកកស្ទះនៅលើផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ បានមួយកម្រិត បន្ថែមទៀតផងដែរ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


