ជីវិតកម្សាន្ដ
បុគ្គលល្បីជុំវិញពិភពលោកណាខ្លះ ធ្លាប់ឃើញថាសហោះ ឬ មនុស្សភពផ្កាយ
រឿងអមនុស្ស ឬថាសហោះ ត្រូវបាននិយាយតៗគ្នាជាយូរណាស់មកហើយ អ្នកខ្លះជឿ អ្នកខ្លះមិនជឿ ចំណែកមួយភាគទៀតធ្លាប់ឃើញទៀតផង ។ បុគ្គលល្បីដែលបានចែករំលែកថាធ្លាប់ឃើញថាសហោះ និងមនុស្សចម្លែកផ្ទាល់ភ្នែក រួមមាន ៖
១. Shaquille O’Neal
អតីតកីឡាករបាល់បោះជនជាតិអាមេរិក Shaq អះអាងថា ខ្លួនធ្លាប់ឃើញ UFO នៅទីក្រុង Madera រដ្ឋកាលីហ្វ័រញ៉ា កាលពីឆ្នាំ ១៩៩៧ ។ ពេលនោះលោកនៅជាមួយមិត្តភ័ក្ដិជាច្រើន ពួកគេបានឃើញថាសហោះចុះថត រួចហោះចេញទៅវិញភ្លាមៗ ។

២. Post Malone
តារាចម្រៀងរ៉េបជនជាតិអាមេរិក Post Malone និងបងប្អូនជីដូនមួយរបស់គាត់ធ្លាប់ឃើញថាសហោះ ពេលលោកមានអាយុត្រឹមតែ ១៦ ឆ្នាំប៉ុណ្ណោះ ។ ព្រឹត្តិការណ៍ដែលបានកើតឡើងលើ Post មានទីតាំងនៅផ្ទះពូមីងរបស់គាត់ផ្ទាល់តែម្ដង គឺពួកគេឃើញពន្លឺហោះនៅក្រៅបង្អួចមួយសន្ទុះទើបហោះចេញទៅបាត់ ។

៣. Nick Jonas
អ្នកចម្រៀង-និពន្ធបទភ្លេងជនជាតិអាមេរិក Nick Jonas និយាយថា គាត់បានឃើញថាសហោះ ៣ គ្រឿងចតនៅទីធ្លាយខាងក្រោយផ្ទះរបស់គាត់ដែលស្ថិតក្នុងទីក្រុងឡូស-អេនជែលឡែស ។ គ្រានោះ Nick មានអាយុ ១៥ ឆ្នាំ ហើយបានងាកទៅសួរមិត្តភ័ក្ដិម្នាក់ថា “អ្នកឃើញឬអត់? ឬខ្ញុំឆ្កួតម្នាក់ឯង?”

៤. Miley Cyrus
អ្នកចម្រៀង-និពន្ធបទភ្លេងជនជាតិអាមេរិក Miley Cyrus ប្រាប់ថា “ថ្ងៃមួយ ខ្ញុំកំពុងបើកបរជាមួយមិត្តរបស់ខ្ញុំ ស្រាប់តែមានថាសហោះដេញពួកយើង ហើយមានមនុស្សភពផ្កាយជាអ្នកបើកបរ ធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលជាខ្លាំង” ។

៥. Demi Lovato
ហេតុការណ៍នេះកើតឡើងនៅពេលល្ងាចក្នុងថ្ងៃខួបកំណើតទី ២៨ របស់អ្នកចម្រៀងជនជាតិអាមេរិក Demi Lovato ។ ខណៈពួកគេកំពុងមើលផ្កាយសុខៗក៏នាំគ្នាធ្វើពិធីម្យ៉ាង ប៉ុន្តែមិននឹកស្មានថាមានប្រសិទ្ធភាពបណ្ដាលឲ្យមានពន្លឺចម្លែកនៅលើមេឃសោះ ។

៦. លោក Jimmy Carter ប្រធានាធិបតីទី ៣៩ របស់សហរដ្ឋអាមេរិក
លោក Jimmy Carter ប្រាកដចិត្តថា គាត់បានជួបប្រទះនូវថាសហោះក្នុងឆ្នាំ ១៩៦៩ អំឡុងពេលចាំចូលប្រជុំ ។ ដល់ឆ្នាំ ១៩៧៣ ទើបគាត់សម្រេចចិត្តរាយការណ៍ទៅការិយាល័យថាសហោះអន្តរជាតិ ។

៧. Shirley Maclaine
តារាសម្ដែងជនជាតិអាមេរិក Shirley Maclaine ចាំច្បាស់ថា ក្នុងឆ្នាំ ១៩៥២ នៅអាលីងតុន នៃរដ្ឋ Virginia នាងបានប្រទះឃើញថាសហោះជាច្រើនអុកឡុកសេតវិមាន និងកាពីតូល ។

៨. John Lennon
អ្នកចម្រៀង-និពន្ធបទភ្លេងជនជាតិអង់គ្លេស John Lennon ធ្លាប់ឃើញថាសហោះនៅលើអគារមួយចម្ងាយប្រហែល ១០០ ហ្វីតពីផ្ទះរបស់គាត់ ក្នុងឆ្នាំ ១៩៧៤ ។ ៦ ឆ្នាំក្រោយលោកត្រូវបុរសម្នាក់ឈ្មោះ Mark David Chapman បាញ់សម្លាប់ ។

៩. Deron Williams
អតីតកីឡាករបាល់បោះជនជាតិអាមេរិក Deron Williams អះអាងថាបានឃើញថាសហោះពេលមានព្យុះសង្ឃរា Sandy ព្រោះគាត់ឃើញមានពន្លឺភ្លើងបៃតងនៅលើមេឃដ៏ចម្លែក ។

១០. Sammy Hagar

អ្នកចម្រៀង-និពន្ធបទភ្លេងជនជាតិអង់គ្លេស Sammy Hagar ចែករំលែកថា គាត់មិនត្រឹមតែឃើញប៉ុណ្ណោះទេ ថែមទាំងត្រូវមនុស្សភពផ្កាយចាប់ទៀតផង ពួកគេបានដោតអ្វីម្យ៉ាងចូលខ្លួនគាត់ដោយមិនប្រើខ្សែយ៉ាងទំនើប ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ រឿងរ៉ាវប្លែកៗ ៩ ប្រភេទលើលោក មនុស្សជាច្រើនមិនសូវជាដឹងនោះទេ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


