អាជីព
តើជំនាញអ្វីខ្លះ ដែលអាចផ្ទេរដល់គ្នាបានដោយមិនបាច់ទៅសាលារៀន?
អាជីព និងការងារនានាតែងតម្រូវឱ្យមានការរួមបញ្ចូលគ្នានៃជំនាញវិជ្ជាជីវៈជាមួយគំនិតច្នៃប្រឌិតថ្មីផង។ ខ្លះជាជំនាញផ្នែករឹង ដែលងាយស្រួលក្នុងការកំណត់បរិមាណ តាមរយៈសញ្ញាបត្រដូចជា វិស្វករ វេជ្ជសាស្ត្រ ។ល។ គឺជំនាញទន់ទេដែលជាជំនាញពិបាករកបរិមាណមកវាស់វែងបាន ដូចជាការគ្រប់គ្រងពេលវេលា ការទំនាក់ទំនងយ៉ាងណាឱ្យមានប្រសិទ្ធិភាព ការនិយាយដ៏មានឥទ្ធិពល ការដោះស្រាយបញ្ហានានាដែលប្រឈមចំពោះមុខ។ល។

ចំណែកបណ្តាជំនាញដែលយើងអាចផ្ទេរ ឬរៀនពីគ្នាបាន តោងតែជាអ្វីដែលត្រូវបានប្រើនៅក្នុងមុខអាជីពផ្សេងៗជាច្រើនផ្នែក ឧទាហរណ៍ ការគ្រប់គ្រងពេលវេលា ការទំនាក់ទំនង ការរៀបចំផែនការ ។ល។
របៀបដែលជំនាញទាំងនោះអាចផ្ទេរដល់គ្នាបាន
ពិចារណាសារដើម អំពីប្រវត្តិនៃសកម្មភាពយើងម្នាក់ៗកាលពីនៅសាលារៀន និងបទពិសោធន៍ជាអ្នកស្ម័គ្រចិត្តពេលចេញស្វែងរកបទពិសោធន៍ដំបូង តើជំនាញអ្វីមួយដែលកាលណោះយើងបានប្រើជាប្រចាំ? ឧទាហរណ៍ជំនាញទំនាក់ទំនង? ឧបមាថានិយោជកកំពុងស្វែងរកនរណាម្នាក់ដែលអាចបំពេញភារកិច្ចជាច្រើនក្នុងពេលតែមួយ (ពហុជំនាញ)ជាទូទៅពហុជំនាញមិនអាចជាក់លាក់ដូចចេញពីមហាវិទ្យាល័យទេវាគួរតែប្រភេទដែលអាចរៀនតគ្នាបាន ដូចជា អាន និយាយ សរសេររបាយការណ៍ រៀបចំព្រឹត្តិការណ៍នានា ជួបភ្ញៀវសរសេរពាក្យស្នើសុំកិច្ចសហការណ៍បែបបទរដ្ឋបាល។ល។

ជំនាញទាំងនេះត្រូវបានផ្ទេរឬបង្រៀនតគ្នាដោយការអនុវត្តផ្ទាល់ ហើយមានតម្លៃឡើងជានិច្ចពីមួយថ្ងៃទៅមួយថ្ងៃដូចពាក្យថាមើលសៀវភៅ១០ក្បាលមិនស្មើជួបផ្ទាល់ម្តង។
តើជំនាញដែលអាចផ្ទេរបានទាំងនោះសំខាន់ទេ?
និយោជកចង់បាននិយោជិកដែលអាចផ្តួចផ្តើមគំនិត។ ការបង្ហាញជំនាញស្រាវជ្រាវនិងផែនការរបស់យើង ដែលអាចបង្ហាញថាយើងជាមនុស្សមានស្មារតីមាំ មានការលើកទឹកចិត្តរួមមាន សមត្ថភាពក្នុងការគិតទុកជាមុន និងការការពារបញ្ហាមិនឱ្យកើតឡើង ឬកើតឡើងហើយស្រួលទៅវិញ….ជាអ្វីដែលមានអ្នកចង់ស្វែងរកច្រើន។

ការប្រើជំនាញគិតត្រិះរិះ ដើម្បីធ្វើការសម្រេចចិត្តឬវាយតម្លៃ ការរកដំណោះស្រាយដែលអាចកើតមានចំពោះបញ្ហា ការចេះផ្តល់អាទិភាពដល់ភារកិច្ច សមត្ថភាពវិភាគព័ត៌មាននិងការព្យាករណ៍លទ្ធផល សមត្ថភាពបង្កើតនិងអនុវត្តគោលនយោបាយនិងនីតិវិធីថ្មីដែលអាចសំរបសំរួលនិងអភិវឌ្ឍកម្មវិធី រៀបចំឯកសារនីតិវិធីនិងលទ្ធផល ធ្វើការស្រាវជ្រាវដោយប្រើប្រាស់ធនធានអ៊ីនធឺណិតនិងបណ្ណាល័យ ជំនាញកុំព្យូទ័រនិងបច្ចេកទេស ទាំងនេះ សុទ្ធតែមានសារៈសំខាន់ហើយអាចផ្ទេរដល់គ្នាបានតាមរយៈវគ្គខ្លីៗ ការបណ្តុះបណ្តាលជាប្រចាំ និងការផ្តល់ឱកាសឱ្យអនុវត្តិជាជំហានៗ៕
ប្រែសម្រួល ៖ សុភា
ប្រភព ៖ thebalancecareers
ចុចអាន៖ ចង់ក្លាយជាលេខាធិការនៃកម្រិតអគ្គនាយក ត្រូវរៀនអ្វីខ្លះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


