ចង់​ក្លាយជា​លេខាធិការនៃ​កម្រិត​អគ្គនាយក​ ត្រូវ​រៀន​អ្វីខ្លះ​? – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

ចង់​ក្លាយជា​លេខាធិការនៃ​កម្រិត​អគ្គនាយក​ ត្រូវ​រៀន​អ្វីខ្លះ​?

Published

on

​លេខាធិការ​មេដឹកនាំ​កំពូលៗ​តែង​ទទួលខុសត្រូវ​លើ​កិច្ចការរដ្ឋបាល ផែនការ​និង​ការរៀបចំ​អង្គភាព ដែល​ពាក់ព័ន្ធ​នឹង​ការថែរក្សា​មូលដ្ឋាន​រឹងមាំ​នៃ​អាជីវកម្ម​។ ពួកគេ​មាន​កិច្ចការ​ប្រចាំថ្ងៃ​ជាច្រើន​ប្រភេទ ឈឺក្បាល ដូចជា​រៀបចំ​ទូរស័ព្ទ រៀបចំ​ណាត់ជួប​ និង​រៀបចំ​កម្មវិធី​ប្រជុំ រៀបចំ​ប្រព័ន្ធ​ឯកសារ និង​រៀបចំ​អ៊ីមែល​។ ភាគច្រើន​លេខាធិការ ធ្វើការ​សម្រាប់​អាជីវកម្ម​ច្បាប់​ឬ​ការិយាល័យ​វេជ្ជសាស្ត្រ មន្ទីរពេទ្យ ធុរកិច្ច​ធំៗ ប៉ុន្តែ​មុខតំណែង​ខ្លះ​អនុញ្ញាតឱ្យ​លេខាធិការ​ធ្វើការ​ពី​ផ្ទះ​ជា​ជំនួយការ​បាន​ដូចគ្នា​។​

​លេខាធិការ​ភាគច្រើន​មាន​កាលវិភាគ​ពេញ​ម៉ោង ទោះបីជា​អ្នក​ដែល​ធ្វើការ​ពី​ផ្ទះ​អាចមាន​កាលវិភាគ​ដែល​អាច​បត់បែន​បាន​យ៉ាងណា​នៅតែ​រវល់ និង​ស្មុគស្មាញ​។ លេខាធិការ​តែង​ត្រូវ​គ្រប់គ្រង​ព័ត៌មាន​សម្ងាត់​របស់​នា​យ​ចៅហ្វាយ ដូច្នេះ​ពួកគេ​ត្រូវតែ​ចេះ​គោរព​វិន័យខ្ជាប់ខ្ជួន​។​

​នៅ​ឆ្នាំ ២០១៩ កន្លងមកនេះ ការិយាល័យ​ស្ថិតិ​ការងារ​សហរដ្ឋអាមេរិក​បាន​រាយការណ៍​ពី​ប្រាក់ចំណូល​ជា​មធ្យម​សម្រាប់​លេខាធិការ​និង​ជំនួយការ​រដ្ឋបាល មាន​ប្រមាណ​ជា ៣,៩៨៥ ដុល្លារ​ប្រចាំខែ​។​

​តម្រូវការ​អាជីព​

​ដើម្បី​ក្លាយជា​លេខាធិការ​គ្រប់គ្នា​ត្រូវការ​សញ្ញាបត្រ​មធ្យមសិក្សា​។ សញ្ញាបត្រ​កម្រិត​ឧ​ត្ត​ម​ (​មហាវិទ្យាល័យ​)​ ជាធម្មតា​មិនត្រូវ​បានទាមទារ​ប៉ុន្មាន​ទេ សម្រាប់​មុខតំណែង​ការិយាល័យ​ទូទៅ ​ប៉ុន្តែ​លើកលែងតែ​នៅ​ស្ថាប័ន​ច្បាប់​និង​វេជ្ជសាស្ត្រ​។ ពួកគេ​រមែងតែងតែ​ទទួលបាន​ការបណ្តុះបណ្តាល​ការងារ​បន្ថែម ដើម្បី​ជួយ​អ្នក​ឱ្យប្រើ​នីតិវិធី​ការិយាល័យ​ល្អ​ ខណៈ​ជំនាញ​សំខាន់ៗ​ដែល​ត្រូវការ​សម្រាប់​អាជីព​នេះ​រួមមាន​៖

​ជំនាញ​រៀបចំ​អង្គភាព​ការទំនាក់ទំនង​លាយ​ល័​ក្ខ​អក្សរ​

​សមត្ថភាព​ភាសា​កាន់តែច្រើន​រឹត​ល្អ សម្រួល​ក្នុង​ជួយ​បកប្រែ​ការសម្ងាត់​នានា​បាន​

​សុចរិត​ភាព ទុកចិត្តបាន​

​ភាព​រាក់ទាក់ បុគ្គលិកលក្ខណៈ​ថ្លៃថ្នូរ​

​ចំណេះដឹង​អំពី​កម្មវិធី​កុំព្យូទ័រ​ការិយាល័យ​ស្ទាត់​រហ័ស​។

​ជំហាន​ដើម្បី​ក្លាយជា​លេខា​នៃ​អគ្គនាយក​បាន​

ជំ​ហ៊ាន​ទាំង ៥ ដែល​អាច​រុញ​ខ្លួនឯង​ទៅដល់​តួនាទី​ជា​លេខាធិការ​នៅ​កំពូល​ការិយាល័យ​៖

១ បញ្ចប់​វគ្គ​សិក្សា​ការងារ​ការិយាល័យ​

​ជា​ញឹកញាប់​និស្សិត​បញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ ដែល​បាន​ចូលរៀន​វគ្គ​សិក្សា​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការងារ​កម្រិត​ចូល​ដំបូង​។ វគ្គ​សិក្សា​ទាំងនេះ​ជាធម្មតា​ត្រូវបាន​បង្ហាញ​ឱ្យ​រៀន​តាមរយៈ​កម្មវិធី​វិ​ជំនាញ​ការិយាល័យ​មូលដ្ឋាន​។​

២ រើស​វិស័យ​ណាមួយ​ដែល​យើង​ចង់​

​លេខាធិការ​ធ្វើការ​នៅក្នុង​បរិស្ថាន​ជាច្រើន​ប្រភេទ​ខុសគ្នា អាចជា​ធនាគារ ខាង​ទូរទស្សន៍ ខាង​ឌីជីថល ខាង​ភេសជ្ជៈ​គ្រឿងឧបភោគ ប៉ុន្តែ​ភាគច្រើន​ត្រូវបាន​ជួល​ឱ្យ​ធ្វើការ​នៅក្នុង​ស្ថាប័ន​ច្បាប់​វេជ្ជសាស្ត្រ​ឬ​អង្គភាព​អាជីវកម្ម​។ លេខាធិការ​ដែលមាន​សេចក្តីប្រាថ្នា​ច្បាស់លាស់ គួរតែ​សម្រេចចិត្ត​ជ្រើសរើស​មុខវិជ្ជា​ណា​ដែល​ពួកគេ​ចាប់អារម្មណ៍​សិន មុនពេល​បន្ត​ការបណ្តុះបណ្តាល​ឬ​ដាក់​ពាក្យសុំ​ការងារ​។ ដោយសារ​ការងារ​ទាំង​នេះ​ជាច្រើន​អាច​ត្រូវការ​ការបណ្តុះបណ្តាល​លើសពី​អ្វីដែល​បាន​រៀន​នៅ​វិទ្យាល័យ​ និស្សិត​អាច​នឹងត្រូវ​ចូលរៀន​នៅ​មហាវិទ្យាល័យ​មុនពេល​ទទួលបាន​តំណែង​។ ក៏មាន​ប្រយោជន៍​ផងដែរ​ក្នុងការ​ទទួលបាន​ចំណេះដឹង​មួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ខ្លួន​ចង់ទៅ​នេះ​។​

៣ បន្ត​យក​សញ្ញាបត្រ​ក្រោយ​អនុវិទ្យាល័យ​ឬ​វិញ្ញាបនបត្រ​

​មហាវិទ្យាល័យ​សហគម​ន៍​ជាច្រើន​ផ្តល់​កម្មវិធី​រយៈពេល​មួយឆ្នាំ​និង​ពីរ​ឆ្នាំ​ក្នុង​មុខជំនាញ​ការគ្រប់គ្រង​ការិយាល័យ​។ និស្សិត​ដែល​ឆ្លងកាត់​វគ្គ​សិក្សា​ទូទៅ​ដូចជា ការគ្រប់គ្រង​ការិយាល័យ ការសរសេរ​របាយការណ៍ ការថែរក្សា​គណនេយ្យ ការសរសេរ​ពាក្យ ការបោះពុម្ព​លើ​តុ​និង​ទំនាក់ទំនង​អាជីវកម្ម​ គួរតែ​បន្ត​រៀន​ជំនាញដែល​ផ្តល់​កម្មវិធី​ជួ​ផ្នែក​វេជ្ជសាស្ត្រ​ឬ​ពាក្យ​បច្ចេកទេស​និង​នីតិវិធី​។​ល​។​

៤ ស្វែងរក​តំណែង​លេខាធិការ​

​ការិយាល័យ​ជាច្រើន​ប្រភេទ ស្វែងរក​ជួល​លេខាធិការ​មកជា​និច្ច រួមមាន​ការិយាល័យ​ពាណិជ្ជកម្ម​កន្លែង​ពេទ្យ​និង​ក្រុមហ៊ុន​ច្បាប់​។ លេខាធិការ​ក៏​អាច​បើក​អាជីវកម្ម​នៅផ្ទះ​ផ្ទាល់ខ្លួន​ដោយ​ធ្វើការ​ជា​ជំនួយការ​និម្មិត​ដែរ​ទៅ​ថ្ងៃមុខ​។ ក៏​អាចមាន​ទីភ្នាក់ងារ​ធន​ធាន​មនុស្ស​ច្រើន​ទៀត​ដែល​យើង​អាចដាក់​ CV​ នៅ​នឹង​គេ ដើម្បី​ឱ្យគេ​ជួយ​រក​ការងារ​ឱ្យ​។​

៥ បន្ត​ឈានមុខ​គេ​ក្នុង​វិស័យ​ដែល​កំពុង​ធ្វើ​

​បន្ទាប់ពី​ទទួលបាន​បទពិសោធ និង​ធ្វើជា​ម្ចាស់​លើ​មុខតំណែង​តួនាទី​លេខាធិការ​ហើយ មនុស្ស​ជាច្រើន​អាច​ឈានទៅរក​មុខតំណែង​ជា​អ្នកត្រួតត្រា​ឬ​ប្រតិបត្តិ​តែម្តង ដោយសារ​សមត្ថភាព​រៀ​ន​សូត្រ​របស់​ពួកគេ​។ មុខតំណែង​ទាំងនេះ​ផ្តល់​ប្រាក់ខែ​ល្អប្រសើរ​ជាង​មុន​ហើយ​ជាទូទៅ​មានការ​ទទួលខុសត្រូវ​ច្រើនជាង​មុន រួមទាំង​ការគ្រប់គ្រង​បុគ្គលិក​ផ្សេងៗ​ទៀត​ដែល​គេ​មានបទពិសោធន៍​នឹង​បានឃើញ​មក​ស្រាប់​។​

​ប្រែសម្រួល ៖ សុភា​

​ប្រភព​ ៖ study.com

ចុចអាន៖ ជំនាញទំនាក់ទំនង៖ កសាងមិត្តភាពល្អនៅកន្លែងធ្វើការ

ចុចអាន៖ ជំនាញ​ទន់ ​៖ ឥរិយាបថ​ដឹកនាំ​ក្រុម Team Player Attitude​ អាច​រៀន​បាន​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services