កីឡា
កីឡា៣ប្រភេទដែលកម្ពុជាទទួលបានមេដាយមាសច្រើនជាងគេ
ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះមានកីឡា៣៧ប្រភេទដែលបានលើកយកមកប្រកួត។ ក្នុងចំណោមប្រភេទកីឡាទាំងនោះ កម្ពុជាមានកីឡា៣ប្រភេទដែលទទួលបានមេដាយមាសច្រើនជាងគេ បើគិតត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ។
កីឡា៣ប្រភេទដែលកម្ពុជាទទួលបានមេដាយមាសច្រើនជាងគេក្នុងចំណោមប្រភេទកីឡាដែលបានប្រកួតក្នុងស៊ីហ្គេមឆ្នាំ២០២៣នេះ រួមមាន៖

១. កីឡាគុនខ្មែរ ជាប្រភេទកីឡាមួយដែលត្រូវបានយកមកប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣នេះ ហើយក៏ជាកីឡាមួយប្រភេទដែលកម្ពុជាទទួលបានមេដាយមាសច្រើនជាងគេ។ ក្នុងនាមជាម្ចាស់ក្បាច់គុន អត្តពលិកគុនខ្មែរចំនួន១៤រូបបានឈ្នះមេដាយមាសចំនួន១៤គ្រឿងជូនជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។ នេះគឺជាជោគជ័យមួយសម្រាប់កម្ពុជាដែលមានអត្តពលិកដែលមានសមត្ថភាព អាចលើកមុខមាត់កីឡាអត្តសញ្ញាណខ្មែរដែលអាចដណ្តើមបានមេដាយមាសបានច្រើនជាងគេ។

២. វ៉ូវីណាម ជាកីឡាមួយប្រភេទដែលទទួលបានមេដាយមាសចំនួន១០គ្រឿងជូនជាតិមាតុភូមិ ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម។ បើយោងតាមសន្ទស្សន៍មេដាយមាសរបស់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានដាក់គោលដៅ ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំគណ:កម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២នេះ បានកំណត់នូវមេដាយមាសចំនួន៩គ្រឿង ប៉ុន្តែឆ្លងកាត់ការប្រកួត កម្ពុជាសម្រេចបានលទ្ធផលមេដាយមាស១០គ្រឿង។ នេះគឺជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់កម្ពុជាដែលទទួលបានមេដាយមាសច្រើនជាងការប្រកួតស៊ីហ្គេមមុនៗ។ ជាក់ស្តែង កាលពីស៊ីហ្គេម ២០២១ នៅក្នុងប្រទេសវៀតណាម សម្រាប់ប្រភេទកីឡាវ៉ូវីណាមនេះ កម្ពុជាទទួលបានមេដាយមាស៣គ្រឿងប៉ុណ្ណោះ។

៣.គុនល្បុក្កតោ កីឡាមួយនេះទទួលបានមេដាយមាសចំនួន៨គ្រឿងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។ គួររំលឹកផងដែរថា គុនល្បុក្កតោជាក្បាច់គុនបុរាណខ្មែរច្រើនសតវត្សរ៍មកហើយដែលបន្តរស់រានក្នុងសង្គមខ្មែររហូតដល់ពេលបច្ចុប្បន្ន។ កីឡាមួយប្រភេទនេះត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយុនេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ បានចាប់ផ្តើមបើកព្រឹត្តិការណ៍ជាផ្លូវការពីថ្ងៃទី០៥ ខែឧសភា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ នេះ គឺជាលើកដំបូងហើយសម្រាប់កម្ពុជាដែលធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះក្រោយពីរង់ចាំអស់រយ:ពេល៦៤ឆ្នាំ៕
អត្ថបទ៖ ម៉ាលីស
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


