Connect with us

កីឡា

ក្រោយចប់កីឡាស៊ីហ្គេម កម្ពុជានឹងរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេម នៅខែក្រោយ

បានផុស

នៅ

ក្រោយការបញ្ចប់ដោយភាពជោគជ័យនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ កម្ពុជា នឹងបន្តត្រៀមធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅដើមខែក្រោយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមតែងតែប្រារព្ធធ្វើឡើងបន្ទាប់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដោយមានការចូលរួមប្រកួតពីប្រតិភូអត្តពលិកដែលមានពិការភាពនៃប្រទេសទាំង១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឆ្នាំ២០២៣នេះ ការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងរៀបចំនៅទឹកដីកម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។

កាលពីឆ្នាំ២០២២ កន្លងទៅ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ បានប្រព្រឹត្តទៅនៅប្រទេសឥណ្ឌូនេស៊ី ដែលកម្ពុជាបានបញ្ជូនអត្តពលិកចំនួន១១៥នាក់ ដើម្បីចូលរួមប្រកួតលើ១១ប្រភេទកីឡា។ ឆ្នាំ២០២៣នេះ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដោយមានកីឡាចំនួន១៤ប្រភេទ និងមានអត្តពលិកចូលរួមប្រមាណ១ ៤០០នាក់ ដែលក្នុងនោះ មានកីឡាករ-កីឡាការិនីកម្ពុជាចំនួន៣១៧នាក់។

សូមជម្រាបថា កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ ក្ដីមោទនៈ និងពោរពេញដោយស្នាមញញឹម ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់របស់កម្ពុជា ព្រមទាំងការចូលរួមដោយផ្ទាល់ពីប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ការទទួលរៀបចំ និងជាម្ចាស់ផ្ទះនៃព្រឹត្តិការ​ណ៍ស៊ីហ្គេមដ៏អស្ចារ្យ នៅពេលនេះ គឺកម្ពុជាបានរង់ចាំទៅដល់រយៈពេល៦៤ឆ្នាំឯណោះ។

ក្រោយបិទបញ្ចប់ទាំងស្រុងនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២នេះ គឺកម្ពុជាបានដណ្តើមមេដាយជូនជាតិសរុបចំនួន២៨២មេដាយ ក្នុងនោះ មេដាយមាសចំនួន៨១ មេដាយប្រាក់ចំនួន៧៤ និងមេដាយសំរឹទ្ធ១២៧។ តាមរយៈមេដាយនេះ បានបង្ហាញថា កម្ពុជាឈរលំដាប់ទី៤ ខាងមេដាយមាស និងឈរលំដាប់ទី៣ មានមេដាយច្រើន បន្ទាប់ ពីវៀតណាម ថៃ និងឥណ្ឌូនេស៊ី៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤១ នាទីutes មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម