ជីវិតកម្សាន្ដ
Beyonce និងស្វាមី ទិញភូមិគ្រឹះតម្លៃ ២០០លានដុល្លារ នៅលើទឹកដី Hollywood
តារាចម្រៀងអាមរិកាំង Beyonce និងសា្វមី Jay-Z បានទិញភូមិគ្រឹះប្រណីតមួយខ្នង នៅលើទឹកដី Hollywood ដែលតម្លៃភូមិគ្រឹះនេះត្រូវបានគេដឹងថាមានតម្លៃថ្លៃបំផុត មិនធ្លាប់មាននៅក្នុងតំបន់។

ប្រភពពី Bang បានឱ្យដឹងថា កំពូលតារាប៉ុបវ័យ ៤១ឆ្នាំ និងស្វាមី ដែលមានទ្រព្យសម្បត្តិសរុបចំនួន ២.៥ពាន់លានដុល្លារអាមេរិក បានចំណាយប្រាក់ចំនួន ២០០លានដុល្លារលើភូមិគ្រឹះថ្មីទំហំ ៣ម៉ឺនម៉ែត្រការ៉េ នៅទីក្រុង Malibu រដ្ឋកាលីហ្វ័រញ៉ា។

ប្រភពមួយបានប្រាប់ TMZ ថា “ប្តីប្រពន្ធមួយគូនេះបានចំណាយប្រាក់ ២០០លានដុល្លារសម្រាប់អចលនទ្រព្យនេះ ដោយធ្វើឱ្យវាក្លាយជាផ្ទះដែលមានតម្លៃថ្លៃបំផុតមិនធ្លាប់មាននៅក្នុងរដ្ឋកាលីហ្វ័រញ៉ាទាំងមូល និងបំបែកកំណត់ត្រាថ្លៃផ្ទះថ្លៃបំផុតកាលពីមុន ក្នុងចំនួន ១៧៧លានដុល្លារ” ។

យ៉ាងណាមិញ ចំពោះភាពលម្អិតនៃភូមិគ្រឹះប្រណីតរបស់ម្ចាស់បទ Halo ពុំទាន់មាននរណាដឹងច្បាស់នោះទេ គេដឹងត្រឹមថាភូមិគ្រឹះមួយខ្នងនេះអាចមើលឃើញមហាសមុទ្រប៉ាស៊ីហ្វិកដ៏ស្រស់ស្អាត ខណៈអ្នកតំណាងលក់ មិនអាចសុំការអត្ថាធិប្បាយបាននៅឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ដឹងតម្លៃឈុត ដែល ស៊ីន យូប៊ីន ស្លៀកបង្ហាញនៅមហោស្រពភាពយន្ត ប្រទេសបារាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


