ជីវិតកម្សាន្ដ
ដឹងតម្លៃឈុត ដែល ស៊ីន យូប៊ីន ស្លៀកបង្ហាញនៅមហោស្រពភាពយន្ត ប្រទេសបារាំង
ក្រោយបង្ហាញវត្តមាននៅលើកម្មវិធីកម្រាលព្រំក្រហមនៃមហោស្រពភាពយន្ត Cannes លើកទី៧៦ នៅប្រទេសបាំរាំង តារាសម្ដែង ស៊ីន យូប៊ីន ទទួលបានការសាទរយ៉ាងខ្លាំងពីមហាជនកម្ពុជា ព្រោះនាងជាតារាស្រីកម្ពុជាដំបូងគេដែលលេចមុខលើឆាកអន្តរជាតិមួយនេះ។

មិនត្រឹមបង្ហាញខ្លួនធម្មតានោះទេ កញ្ញា យូប៊ីន បានលើកយកឈុតពណ៌ស រូបនាគរាជ និងទង់ជាតិខ្មែរទៅបង្ហាញដល់ពិភពលោក ធ្វើឱ្យប្រជាជនកម្ពុជាមានមោទកភាព ខណៈឈុតនេះត្រូវម្ចាស់ខ្លួនទម្លាយត្រូវចំណាយប្រាក់អស់ជិត ២ម៉ឺនដុល្លារឯណោះ។

តាមរយៈការបង្ហោះលើផេកផ្លូវការរបស់ ស៊ីន យូប៊ីន នៅព្រឹកមិញនេះ បានឱ្យដឹងថាសរុបមួយឈុតនេះ ត្រូវចំណាយអស់ ១៦០០០ដុល្លារ ដោយគ្មានការឧបត្ថម្ភពីនរណាឡើយ ពោលគឺជាការរ៉ាប់រងរបស់នាងទាំងអស់។
ទោះបីចំណាយអស់ប៉ុនណេះក្ដី ប៉ុន្តែតារាស្រីរូបនេះ ពុំត្អូញត្អែរអ្វីនោះទេ ដោយនាងនិយាយថា ខ្លួនធ្វើព្រោះស្រឡាញ់ និងចេញពីបេះដូងពិតៗ ដើម្បីប្រទេសជាតិរបស់នាង៕


អត្ថបទ៖ សន្យា
ចុចអាន៖ តារា ៤ ដួង លេចធ្លោជាងគេ ក្រោយស្លៀកឈុតស្រដៀងគ្នាដើរលើកម្រាលព្រំ Cannes
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


