ជីវិតកម្សាន្ដ
Taylor Swift ទាញទម្លាក់ Beyoncé វិញ ក្លាយជាតារាស្រីលេខ១លើ Billboard
កាលពីពេលថ្មីៗនេះ ទស្សនាវដ្ដីតន្ត្រីដ៏ល្បីល្បាញ Billboard បានប្រកាសបញ្ជីឈ្មោះកំពូលសិល្បករនៃសតវត្សទី ២១ ដែលទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រជុំវិញពិភពលោក។ សិល្បរដែលកាន់តំណែងនាំមុខគេក្នុងបញ្ជីនេះបានធ្លាក់ទៅលើTaylor Swift ដោយទាញទម្លាក់ Beyoncé វិញ។
ដូច្នោះ Taylor Swift ទទួលបានតំណែងលេខ១ ជាផ្លូវការនៅក្នុងបញ្ជីកំពូលសិល្បករនៃសតវត្សទី២១ យោងទៅតាម Billboard ។ ទស្សនាវដ្តីបាននិយាយថា ចំណាត់ថ្នាក់កំពូលរបស់ Taylor គឺផ្អែកលើការសម្តែងរបស់នាងនៅលើតារាងអាល់ប៊ុម Billboard 200 និងតារាងបទចម្រៀង Billboard HOT 100 ចាប់ពីដើមឆ្នាំ ២០០០ ដល់ចុងឆ្នាំ ២០២៤។
របាយការណ៍របស់ Billboard: បន្ទាប់ពី Taylor Swift បានបង្ហាញខ្លួននៅលើតារាង Billboard ក្នុងឆ្នាំ ២០០៦ នាងទទួលបាន ១៤ អាល់ប៊ុមលេខ១ នៅលើ Billboard 200 និង ១២ បទចម្រៀងលេខ១នៅលើ HOT 100 ក្នុងអំឡុងពេល ២៥ ឆ្នាំដំបូងនៃសតវត្សទី។ នាងក៏បានសម្រេចនូវ ៥៩ បទដែលជាប់ចំណាត់ថ្នាក់កំពូលទាំង ១០ ក្នុងចំណោមបទចម្រៀង HOT 100 ដែលច្រើនជាងគេសម្រាប់មនុស្សស្រី បន្ថែមពីនេះនាងបានចំណាយពេល ៨៦ សប្ដាហ៍នៅលេខ ១ ក្នុងតារាង Billboard 200 ដែលច្រើនបំផុតសម្រាប់អ្នកចម្រៀងទោល។
តំណែង៤ ដែលនៅសល់ក្នុង Top 5 ជាកម្មសិទ្ធិរបស់ Drake, Rihanna, Post Malone និង Eminem ។ តំណែងទាំងនេះហាក់ដូចជាមិនបង្កឲ្យមានការជជែកវែកញែកច្រើនពីទស្សនិកជននោះទេ ព្រោះថាទាំងនេះសុទ្ធតែជាតារាដែលបានចូលរួមចំណែកយ៉ាងលេចធ្លោក្នុងវិស័យចម្រៀងមួយសតវត្សកន្លងមក។
គួរកត់សម្គាល់ថាតារាចម្រៀង Beyoncé ពីមុនបានយកឈ្នះលើតារាចម្រៀង Taylor នៅពេលដែលនាងបានជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជី The Greatest Pop Stars of the 21st Century ដែលប្រកាសដោយ Billboard ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងបញ្ជី កំពូលសិល្បករនៃសតវត្សរ៍ទី ២១ នាពេលថ្មីៗនេះ ភរិយារបស់ JAY-Z បានធ្វើឲ្យមានការរំជើបរំជួលនៅពេលដែលនាងទើបតែឈានដល់ចំណាត់ថ្នាក់ទី ៧។
ទោះជាយ៉ាងណាក៏ដោយ នេះអាចយល់បានទាំងស្រុងនៅពេលដែលលក្ខណៈវិនិច្ឆ័យចំណាត់ថ្នាក់នៃបញ្ជីទាំងពីរខាងលើគឺខុសគ្នាទាំងស្រុង។ ជាមួយនឹងបញ្ជី កំពូលសិល្បករនៃសតវត្សទី២១ ទើបតែបានប្រកាស ចំណាត់ថ្នាក់កំពូលរបស់ Taylor Swift គឺដោយសារតែសមិទ្ធិផលតន្ត្រីឌីជីថលដ៏ឆ្នើមរបស់តារាចម្រៀងក្នុងសតវត្សកន្លងមកនេះ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ភ្លើងឆេះព្រៃនៅ LA លេបត្របាក់ផ្ទះតារាហូលីវូដជាច្រើន ខណៈអ្នកផ្សេងត្រូវបង្ខំចិត្តជម្លៀសចេញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


