ជីវិតកម្សាន្ដ
អាម៉ាស់មិនស្ទើរ! ហៅ Beyoncé មក ខំច្រៀងផងរាំផង បែរជាគ្មានបានពានសូម្បីតែមួយ
ជាការពិតណាស់ តារាចម្រៀងអន្តរជាតិដ៏ល្បីល្បាញ Beyoncé ត្រូវបានគេចាត់ទុកថាជា Queen of Pop ដែលទទួលបានការស្រឡាញ់គាំទ្រ និង ការគោរពពីសិល្បករគ្រប់រូប។ ជាពិសេស តារាចម្រៀងស្រីរូបនេះ តែងតែទទួលបានពានរង្វាន់ពីគ្រប់កម្មវិធី ដែលបង្ហាញពីការគាំទ្ររបស់ប្រិយមិត្តអ្នកស្ដាប់របស់នាង។

ដោយឡែក នៅក្នុងកម្មវិធីចែកពានរង្វាន់ CMA Awards 2024 នេះ Beyoncé បែរជាមិនទទួលបានពានរង្វាន់សូម្បីតែមួយ ដែលនេះ ពិតជាធ្វើឲ្យរូបនាងមានការភ្ញាក់ផ្អើលជាខ្លាំង។ មិនតែប៉ុណ្ណោះ តារាស្រីវ័យ៤៣ឆ្នាំរូបនេះ បានឡើងឆាកសម្ដែងបទ Cowboy Carter ដែលជាបទដ៏ល្បីរបស់នាង នៅក្នុងកម្មវិធីនេះ ច្រៀងផង រាំផង ញាំងឲ្យកម្មវិធីមានភាពរីករាយ។

ចំណែកឯ លទ្ធផលដែលទទួលបានមកវិញគឺ ភាពអាម៉ាស់ ដោយសារតែរូបនាងមិនឈ្នះពានរង្វាន់នៅក្នុងកម្មវិធីនេះទេ ថែមទាំងមិនមានឈ្មោះ នៅក្នុងវគ្គ Nominations ដែលប្រកួតជាមួយតារាចម្រៀងផ្សេងៗសោះឡើយ។ ហេតុដូចនេះ អ្នកគាំទ្ររបស់ Beyoncé បានបញ្ចេញបានខកចិត្ត មិនពេញចិត្តនឹងកម្មវិធីនេះជាខ្លាំង ដោយអញ្ចើញ តារាចម្រៀងដ៏មានកេរ្តិ៍ឈ្មោះរូបនេះមកសម្ដែងជាតារាកិត្តិយស ទាំងដឹងថា រូបនាងមិនឈ្នះពានរង្វាន់ណាមួយ វាប្រៀបដូចជាការមើលងាយមួយ ធ្វើមកកាន់ Beyoncé ក្នុងកម្មវិធីលំដាប់ពិភពលោក។

យ៉ាងណាមិញ Beyoncé បានសរសេរសារបង្ហាញការដឹងគុណទៅកាន់អ្នកគាំទ្រ ដែលតែងតែបង្ហាញការស្រឡាញ់ការគាំទ្រមកកាន់រូបនាង និង ចម្រៀងរបស់នាង បើមិនមានអ្នកគាំទ្រ រូបនាងក៏មិនមានថ្ងៃនេះដែរ។ ហើយនាងក៏មានមោទនភាពចំពោះខ្លួនឯង ដែលក្លាយជាតារាស្រី ជនជាតិស្បែកខ្មៅដំបូង ដែលជាប់លំដាប់ថ្នាក់លេខមួយលើតារាង Hot Country Songs Chart ជាមួយនឹងបទ Cowboy Carter នេះដែរ៕
ប្រភព៖ Usmagazine


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


