ព័ត៌មានអន្ដរជាតិ
Beyoncé ព្រមានលោក Trump ឲ្យឈប់ប្រើបទចម្រៀងរបស់នាងដោយគ្មានការអនុញ្ញាត
យោងតាម Rolling Stone ប្រភពខាងក្នុងបានប្រាប់អ្នកសារព័ត៌មានថា យុទ្ធនាការ Trump មិនទទួលបានការអនុញ្ញាតឲ្យប្រើបទចម្រៀង Beyoncé ក្រោមចំណងជើងថា Freedom ចេញពីអាល់ប៊ុម Lemonade របស់នាងនៅក្នុងវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
បទនេះត្រូវបានប្រើក្នុងវីដេអូរយៈពេល ១៣ វិនាទីដែលអតីតប្រធានាធិបតី Donald Trump ចេញពីយន្តហោះក្នុងរដ្ឋ Michigan។ វីដេអូនេះត្រូវបានបង្ហោះដោយអ្នកនាំពាក្យយុទ្ធនាការលោក Steven Cheung ទៅកាន់ Twitter កាលពីថ្ងៃទី ២០ ខែសីហាមកម៉្លេះ។ យ៉ាងណាមកដល់ពេលនេះ បទរបស់តារាចម្រៀង Beyoncé ត្រូវបានលុបចេញភ្លាមៗហើយ។

នេះក៏មិនមែនជាលើកទីមួយទេ ដែលលោក Trump ត្រូវបានរងការចោទប្រកាន់ពីបទប្រើប្រាស់តន្ត្រីរបស់សិល្បករដោយគ្មានការអនុញ្ញាតពីពួកគេ។ កាលពីដើមខែសីហា អតីតប្រធានាធិបតីរូបនេះបានលេងបទ ‘My Heart Will Go On’ របស់ Celine Dion ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីនៅ Montana ខណៈពេលដែលគាត់ក៏បានប្រើវីដេអូរបស់តារាចម្រៀងដែលកំពុងសំដែងរបាំទៅកាន់ហ្វូងមនុស្សផងដែរ។
ទោះជាយ៉ាងណាក៏ដោយ បទចម្រៀងដ៏ពេញនិយមនេះត្រូវបានចាក់ដោយគ្មានការអនុញ្ញាតពី Dion ហើយក្រុមរបស់នាងបាននិយាយប្រឆាំងនឹងការប្រើប្រាស់របស់វា ដោយជំរុញឲ្យអតីតប្រធានាធិបតីកុំប្រើតន្ត្រីណាមួយរបស់នាងឆ្ពោះទៅមុខ។
ដោយឡែក ងាកមកកាន់យុទ្ធនាការ Kamala Harris ឯណោះវិញហាក់ទទួលបានសិទ្ធជាង ដោយពេលនេះបាននិងកំពុងប្រើប្រាស់បទចម្រៀងរបស់ Beyoncé យ៉ាងខ្លាំងនៅទូទាំងយុទ្ធនាការមួយចំនួន និងមានការអនុញ្ញាតពីសិល្បកររូបនេះយ៉ាងគគ្រឹកគគ្រេងថែមទៀត។ បទចម្រៀងនេះបានលេង ក្នុងពេលដែលលោកស្រី Harris ដើរចេញទៅកាន់វេទិកាមួយក្នុងអំឡុងពេលបង្ហាញខ្លួនជាសាធារណៈលើកដំបូង បន្ទាប់ពីទទួលការយល់ព្រមពីលោក Joe Biden ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ចម្រៀង “Who” របស់ Jimin វ៉ាដាច់បទនិយាយពីរឿងធ្វើឃាតលោក Trump
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


