កីឡា
ជើងឯក AFF U-23 នឹងចាប់ឆ្នោតព្រឹកថ្ងៃទី២៩ ខែឧសភានេះ
សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍នឹងធ្វើពិធីចាប់ឆ្នោតជ្រើសរើសពូលពានរង្វាន់បាល់ទាត់យុវជនអាយុក្រោម២៣ឆ្នាំ (AFF U-23 Championship) វេលាម៉ោង១១ព្រឹក ថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣។ នេះបើតាមការប្រកាសឲ្យដឹងពីសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF)។

ពានរង្វាន់ AFF U-23 Championship ត្រូវបានបង្កើតឡើងជាលើកដំបូងកាលពីឆ្នាំ២០០៥ នៅទីក្រុងបាំងកក ប្រទេសថៃ ដែលពេលនោះ ម្ចាស់ផ្ទះថៃជាជើងឯក។ យ៉ាងណា រហូតដល់ពេលនេះទើបតែរៀបចំការប្រកួតបាន៣ដងប៉ុណ្ណោះ ខណៈលើកទី២ និងលើកទី៣រៀបចំការប្រកួតនៅប្រទេសកម្ពុជា។
សម្រាប់លើកទី៤ដែលនឹងត្រូវចាប់ឆ្នោតនៅថ្ងៃទី២៩ ខែឧសភានេះនៅមិនទាន់មានដំណឹងផ្លូវការណាមួយពីប្រទេសទទួលធ្វើជាម្ចាស់ផ្ទះ ហើយក៏មិនទាន់ដឹងពីថ្ងៃខែប្រកួតដែរ។
ពានរង្វាន់នេះមានប្រទេសចំនួន១២ចូលរួមប្រកួតក្នុងនោះមានទាំងអូស្ត្រាលីផង ប៉ុន្តែប្រទេសអូស្ត្រាលីមិនធ្លាប់បានបញ្ជូនក្រុមយុវជន U23 របស់ខ្លួនចូលរួមប្រកួតឡើយ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


