ព័ត៌មានជាតិ
សម្ដេច ម៉ែន សំអន សាទរ និងគាំទ្រចំពោះក្រុមហ៊ុន Viettel នាំមុខគេនៅវៀតណាម និងបានពង្រីកទៅបណ្ដាប្រទេសអាស៊ាន
ទីក្រុងហាណូយ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសម្តែងនូវការសាទរ និងគាំទ្រ ចំពោះក្រុមហ៊ុនViettel គឺជាបណ្តាញទូរគមនាគមន៍នាំមុខគេនៅប្រទេសវៀតណាម និងបានពង្រីកទៅបណ្តាប្រទេសអាស៊ាន ក្នុងនោះក៏មានកម្ពុជាហើយកំពុងទទួលបានការគាំទ្រ និងទទួលបានជោគជ័យផងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរបែបនេះ ខណៈពេលអញ្ជើញទស្សនកិច្ច នៅក្រុមហ៊ុន Viettel កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣។

បើតាមការឲ្យដឹងពី លោក តាវ ឌឹកថាំង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Viettel បានមានប្រសាសន៍ថា ក្រុមហ៊ុនViettel គឺជាបណ្តាញទូរគមនាគមន៍នាំមុខគេនៅប្រទេសវៀតណាម និងបានពង្រីកទៅបណ្តាប្រទេសអាស៊ាន ក្នុងនោះក៏មានកម្ពុជាហើយកំពុងទទួលបានការគាំទ្រ និងទទួលបានជោគជ័យផងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរចំពោះក្រុមហ៊ុន Veittel បានអភិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័ស ពីមានដើមទុនតិចតួច រហូតក្លាយជាក្រុមហ៊ុននាំមុខផ្នែកបច្ចេកវិជ្ជា ព័ត៌មានវិទ្យា និងសម្ភារៈបរិក្ខារយោធា។

គួររំលឹកថា ទស្សនកិច្ចនេះ បានធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ព្រមទាំងចូលរួមអបអរសាទរក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ៥៦ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងឆ្នាំមិត្តភាពកម្ពុជា-វៀតណាម៕
អត្ថបទ ៖ វិមាន






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


