ព័ត៌មានជាតិ
កាត់ទោសអតីតសមាជិកបក្សសង្គ្រោះជាតិ២១នាក់ ពីបទ រួមគំនិតក្បត់
អតីតសមាជិក នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន២១នាក់ ត្រូវបានបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ ដើម្បីបើកសវនាការកាត់ទោស ។
តុលាការបានផ្ដើមចោទប្រកាន់ក្រុមមនុស្សទាំង២១នាក់ពីបទ « រួមគំនិតក្បត់ » បទ « ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍ » បទ « ញុះញង់កុំឱ្យយោធិនស្ដាប់បង្គាប់ » តាមមាត្រា ៤៥៣ មាត្រា ៤៩៤ មាត្រា ៤៩៥ និងមាត្រា ៤៧១ នៃក្រមព្រហ្មទណ្ឌកម្ពុជា ។

អង្គសវនាការនេះ ដឹកនាំដោយលោកចៅក្រម រស់ ពិសិដ្ឋ ជាចៅក្រមជំនុំជំរះ និងលោក សេង ហៀង ជាតំណាងអយ្យការ ។ តាមការគ្រោងទុក តុលាការនិងប្រើពេលវេលាពេញមួយថ្ងៃ ដើម្បីដំណើរការសវនាការនេះ ។
សូមបញ្ជាក់ថា ក្រុមជនជាប់ចោទទាំង២១នាក់ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់កាលពីពាក់កណ្ដាលឆ្នាំ២០២០ នៅក្នុងយុទ្ធនាការបង្ក្រាបចលនាបះបោរញុះញង់មួយដឹកនាំដោយលោក សម រង្ស៊ី៕
អត្ថបទ ៖ មករា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


