កីឡា
Ronaldo បង្អួតនាឡិកាប្រណិត តម្លៃថ្លៃជាងរថយន្ត Range Rover ៧ ដង
កីឡាករបាល់ទាត់ Cristiano Ronaldo បង្ហាញវត្ថុប្រណិតចុងក្រោយដែលជានាឡិកា Jacob & Co-made ដ៏អស្ចារ្យនៅលើ Instagram ផ្ទាល់ខ្លួន ខណៈតម្លៃ ៧៥០,០០០ផោន (៩២៦,៨៩៨.៧៥ដុល្លារ)។

ទោះយ៉ាងណាក៏ដោយគេមិនទាន់ដឹងថា Ronaldo កំពុងតែផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនផលិតនោះទេ ប៉ុន្តែរូបថតរបស់គាត់ភ្លាមៗបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។
ក្នុងនាមជាកីឡាករដែលរកចំណូលបានច្រើនជាងគេលើពិភពលោក វាមិនគួរឲ្យភ្ញាក់ផ្អើលទេដែល Cristiano Ronaldo ចំណាយប្រាក់យ៉ាងអធិកអធមបែបនេះ។ នាឡិការបស់ Ronaldo មានតម្លៃ ៧ដងច្រើនជាង ១០០,០០០ផោន (១២៣,៥២២.៣០ដុល្លារ ) ដែលគាត់បានចំណាយលើរថយន្តទំនើប Range Rover Sport កាលពីប៉ុន្មានឆ្នាំមុន។
យោងតាមគេហទំព័រ Celebrity Net Worth ជាមួយនឹងទ្រព្យសម្បត្តិចំនួន ៥០០លានដុល្លារ កីឡាករ Cristiano Ronaldo មិនភ័យខ្លាចក្នុងការក្លាយជាម្ចាស់នាឡិកាដ៏ធំ និងមានតម្លៃថ្លៃបំផុតមួយនៅក្នុងពិភពលោកនោះទេ។ ទាំងអស់មកពីម៉ាកនាឡិកាប្រណីតកំពូល ដោយអ្នកផលិតនាឡិកាដែលមានជំនាញបំផុត។ នាឡិការបស់តារាបាល់ទាត់ព័រទុយហ្គាល់ជាច្រើនប្រភេទគឺកម្រ និងមានតម្លៃថ្លៃជាងផ្ទះ ឬឡានទៅទៀត។
ចាប់តាំងពី Ronaldo ផ្លាស់ទៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីលេងឲ្យក្លឹបAl Nassr បានធ្វើឲ្យលោកក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតក្នុងពិភពលោក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Ronaldo នឹងផ្ដល់សំណងឲ្យ Georgina ច្រើនសន្ធឹក បើពួកគេបែកគ្នាដូចព័ត៌មានពិតមែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


