ជីវិតកម្សាន្ដ
Ronaldo នឹងផ្ដល់សំណងឲ្យ Georgina ច្រើនសន្ធឹក បើពួកគេបែកគ្នាដូចព័ត៌មានពិតមែន
តារាម៉ូដែលអាហ្សង់ទីន-អេស្ប៉ាញ Georgina Rodriguez នឹងទទួលបានច្រើនជាង ៣៥% នៃទ្រព្យសម្បត្តិរបស់ តារាបាល់ទាត់ Cristiano Ronaldo ប្រសិនបើពួកគេសម្រេចចិត្តចែកផ្លូវគ្នាដូចដែលព័ត៌មានលេចឡើងកាលកន្លងមក។

ទោះយ៉ាងណាក៏ដោយ តារាឆ្នើមព័រទុយហ្គាល់ត្រូវបានគេដឹងថាលោកមានទ្រព្យសម្បត្តិប៉ាន់ស្មានជាង ១០០០លានដុល្លារ ហើយនេះអាចមានន័យថា Rodriguez នឹងទទួលបានទឹកប្រាក់ជិត ៣៥០លាន បើយោងតាមរបាយការណ៍នៅក្នុងប្រទេសព័រទុយហ្គាល់បានបញ្ជាក់យ៉ាងដូច្នោះ។ ម្យ៉ាងវិញទៀត ដោយសារទំនាក់ទំនងរបស់ពួកគេមានរយៈពេលយូរ និងការពិតដែលថា Georgina ក៏ជាម្តាយរបស់កូនទាំងពីរ នោះនាងនឹងទទួលបានសំណងយ៉ាងច្រើន ប្រសិនបើការបែកគ្នាកើតឡើងពិត។
យ៉ាងណាមិញ ក្នុងនោះមានពាក្យចចាមអារ៉ាមជាច្រើនបានលេចចេញជាសាធារណៈក្នុងប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ជាមួយនឹងរបាយការណ៍ជាច្រើនដែលបង្ហាញថា Ronaldo មានការធុញទ្រាន់នឹងភាពច្របូកច្របល់របស់ Rodriguez រួមទាំងភាពក្រអឺតក្រទមរបស់នាងផងដែរ។
លើសពីនេះ របាយការណ៍បានបង្ហាញយ៉ាងខ្លាំងថា អ្នកទាំងពីរអាចចែកផ្លូវគ្នាហើយ បន្ទាប់ពីចិត្តវិទូ Quinton Aries ដែលថ្មីៗនេះបានបង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍ព័រទុយហ្គាល់ Noite das Estrelas បាននិយាយថា អាកប្បកិរិយាថ្មីៗនេះរបស់អតីតតារាបាល់ទាត់ Real Madrid និង Juventus មិនសប្បាយចិត្តជាមួយគ្នានោះទេ។
ចិត្តវិទូដដែលបាននិយាយថា “អាកប្បកិរិយានាពេលថ្មីៗនេះរបស់ Ronaldo បង្ហាញរឿងពីរយ៉ាងជីវិតផ្ទាល់ខ្លួនរបស់គាត់មិនស្ថិតក្នុងពេលនៃសុភមង្គលទេ ហើយថាគាត់កាន់តែឃ្លាតឆ្ងាយពីម្តាយរបស់គាត់គឺ Dolores Aveiro នោះគាត់កាន់តែមានកំហឹង។ ហើយយើងទាំងអស់គ្នាដឹងថាហេតុអ្វីបានជាគាត់ឃ្លាតឆ្ងាយពីគ្រួសារកាន់តែខ្លាំងឡើង”។
តារាបាល់ទាត់វ័យ ៣៨ ឆ្នាំ Ronaldo និង Georgina បានរួមរស់ជាមួយគ្នាតាំងពីឆ្នាំ ២០១៧ ហើយឥឡូវនេះពួកញគេមានកូនពីរនាក់ជាមួយគ្នា ខណៈ៣នាក់ទៀតគឺបង្កកំណើតមេជីវិតផ្សេងប៉ុណ្ណោះ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Georgina ទម្លាយអារម្មណ៍ពិត ចំពេលមានពាក្យចចាមអារ៉ាមថា នាងបែកគ្នាជាមួយ Ronaldo
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


