Connect with us

ព័ត៌មានជាតិ

ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម ចុះ​សាកសួរ​និង​ផ្ដល់ព័ត៌មាន​ពី​អត្ថប្រយោជន៍​នៃ​បណ្ណ​សមធម៌​ដល់​ពលរដ្ឋ​នៅ​ស្រុក​បន្ទាយស្រី

បានផុស

នៅ

សៀម​រា​ប ៖ ក្រុមការងារ​នៃ​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម បាន​សាកសួរ​និង​ផ្ដល់ព័ត៌មាន​លម្អិត​បន្ថែ​ម​អំពី​ដំណើរការ​នៃ​ការកំណត់​អត្តសញ្ញាណ និង​អត្ថប្រយោជន៍​នៃ​បណ្ណ​សមធម៌ ដល់​ប្រជាពលរដ្ឋ នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​ស្រុក​បន្ទាយស្រី ខេត្ដ​សៀមរាប​។​ ការចុះ​ទស្សនកិច្ច និង​ផ្ដល់ព័ត៌មាន​នេះ ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០២៣​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រស់ សីល​វ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម មានប្រសាសន៍ថា ដោយមាន​ការ​ចង្អុលបង្ហាញ​និង​ឱ្យមាន​ការយកចិត្តទុកដាក់​ខ្ពស់ លើ​សុខទុក្ខ និង​ផ្តល់​ការ​គាំពារ​សេវា​សង្គម​រយៈពេល​វែង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ព្រម​ផ្លាស់ប្តូរ​លំនៅឋាន​ពី​តំបន់​រមណីយដ្ឋាន​អង្គរ និង​តាម​មាត់​ស្ទឹង​សៀមរាប មកកាន់​ភូមិ​ធម្មជាតិ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ក្រុមការងារ​បាន​ធ្វើ​យ​យុទ្ធនាការ ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង​-​ស្ថាប័ន​ជំនាញ​និង​ពាក់ព័ន្ធ​នានា​ជាច្រើនរូប ចុះសួរសុខទុក្ខ​និង​ផ្ដល់ព័ត៌មាន​នូវ​សារៈសំខាន់​ពី​បណ្ណ​សមធម៌ ក៍​ដូច​ផ្ដល់​សេវា​គាំពារ​សង្គម​នេះ​ផងដែរ​។

លោក​បន្ដ​ថា ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​ដែល​ជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុង​ការ​សម្របសម្រួល និង​តម្រង់​ទិស​រួម​លើ​ការងារ​គាំពារ​សង្គម បាន​ដឹកនាំ​ស​ម្រួ​ប​សម្រួល​យ៉ាងសកម្ម ក្នុងការ​ធ្វើយ៉ាងណា​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ព្រម​មក​រស់នៅ​ជាក់ស្តែង​នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​ទទួល​បានការ​គាំពារ និង​ជាពិសេស​អាច​ទទួល​បាន​ការ​ឧបត្ថម្ភ​សាច់ប្រាក់​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​ប្រាក់​ឧបត្ថម្ភ​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​ជាដើម ដែល​ជា​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

នា​ឱកាស​នោះ​លោក រស់ សីល​វ៉ា ក៏​បាន​ដឹកនាំ​ក្រុមការងារ​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍន៍​រីកចម្រើន​នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​ផងដែរ​។

សូម​បញ្ជាក់​ថា បណ្ណ​សមធម៌ ឬ​បណ្ណ​ក្រីក្រ​នេះ មាន​អត្ថប្រយោជន៍​ជាច្រើន រួមមាន​ការ​ទទួលបាន​ការពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​ពេទ្យ​រដ្ឋ​ដោយ​មិន​ចាំ​បាច់​បង់ថ្លៃ​ក្រោម​មូលនិធិ​សមធម៌​សុខាភិបាល កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ និង​ជាពិសេស​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងារ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ជាដើម​៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

អត្រាបោះបង់ការសិក្សារបស់សិស្សជនជាតិដើមភាគតិចមានការកើនឡើង ដោយសាររៀបការទាំងវ័យក្មេង

កីឡា១ ម៉ោង មុន

លោក​ ហែម​ គីរី​ សហព័ន្ធ​រៀបចំ​ការ​ប្រកួត​ច្រើន​ជា​ការ​រួម​ចំណែក​អភិវឌ្ឍន៍​ជា​មួយ​បណ្ដា​សាលា​អន្តរជាតិ​

ព័ត៌មានជាតិ២ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ ការងារ​ស្ម័គ្រចិត្ត​ធ្វើ​ឱ្យ​យើង​ចេះអត់ធ្មត់​ចេះធ្វើការងារ​ជាក្រុម​និង​អភិវឌ្ឍន៍​ខ្លួន​ឱ្យ​កាន់​តែ​តឹងមាំ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ពលរដ្ឋថៃ នៅព្រំដែនសឹងគ្រប់ជ្រុង កំពុងរស់នៅមិនបានសុខ មានតែភាពភ័យខ្លាច

ព័ត៌មានជាតិ៣ ម៉ោង មុន

ទូតចិន ថា បទបញ្ជាសម្ដេចធិបតី បង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការបោសសម្អាតអំពើឆបោកតាមអនឡាញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ ថា មីនដែលទាហានខ្លួនជាន់ ទើបបង្កប់ថ្មីៗ ផ្ទុយពីការអះអាងរបស់ Boonsin Phadklang

សន្តិសុខសង្គម១៩ ម៉ោង មុន

ឪពុក​ចេញ​ទៅ​ផឹក​ស៊ី ទុក​ឱ្យ​ក្មេង​ៗនៅ​ក្នុង​ផ្ទះ​បង្ក​ជា​អគ្គិភ័យ ​សំណាង​សមត្ថកិច្ច​អន្តរាគមន៍​ជួយ​ទាន់​ពេល

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ទាហានថៃ ៣នាក់ជាន់មីននៅព្រំដែនជាប់កម្ពុជា ក្នុងនោះម្នាក់របួសធ្ងន់ ដាច់ជើងម្ខាង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មកស្គាល់គ្រាប់មីន PMN-2 ដែលថៃអះអាងថា ទាហានខ្លួនជាន់ដាច់ជើង

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ចែម វីឌ្យ៉ា នឹងក្លាយជា​កូន​ខ្មែរទី២​ដែលកាន់​តួនាទីជាន់ខ្ពស់​ក្នុង​ស្ថាប័នអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម