ជីវិតកម្សាន្ដ
ក្រោយលែងលះជាមួយ Angelababy តារាប្រុស Huang Xiaoming មានមិត្តស្រីថ្មីការពារលើសមុន
បន្ទាប់ពីលែងលះជាមួយអតីតភរិយានាង Angelababy តារាសម្ដែងនិងចម្រៀង Huang Xiaoming ត្រូវប្រព័ន្ធផ្សព្វផ្សាយចិនលួចចាប់បានហើយចុះផ្សាយពីរូបថតរបស់លោកនិងមនុស្សស្រីដែលត្រូវគេជឿថា ជាស្រីស្នេហ៍ថ្មីកាលពីថ្ងៃទី ០២ ខែមិថុនា។

យោងតាមសារព័ត៌មានបានចុះផ្សាយថា គូស្នេហ៍មួយគូនេះកំពុងរស់នៅក្រោមដំបូលជាមួយគ្នា។ ក្រោយមកនៅលើអ៊ីនធើណេតបានទម្លាយពីទំនាក់ទំនងរបស់ពួកគេ ហើយបានបង្ហើបថា នេះគឺជាស្នេហាថ្មីរបស់តារាសម្ដែងប្រុស Huang Xiaoming។
យោងតាមរូបភាព តារាប្រុសរូបនេះបានណាត់ជួបនារីម្នាក់ដែលគេស្គាល់ថានាងគឺជាតារាសម្ដែង Zhao Shijin ដែលមានកម្ពស់ត្រឹមតែស្មារបស់ Huang Xiaoming ប៉ុណ្ណោះ។ អតីតស្វាមី Angelababy ក៏មានការគិតគូរនៅចំពោះមុខមិត្តស្រីថ្មីរបស់លោកជាខ្លាំង និងបារម្ភលើសមុន ដោយលោកតែងជួយមិត្តស្រីចូលទៅក្នុងឡានជាមុន។ បន្ទាប់មកទើបរូបលោកចូលរថយន្តហើយបើករថយន្តចេញទៅ។ នៅពេលដែលមិត្តស្រីរបស់គាត់ឡើងជណ្តើរ គាត់ក៏ជួយនាងបាំងសំពត់ពីក្រោយដើម្បីការពារនាងខ្លាំងផងដែរ។
ទោះយ៉ាងណាក៏ដោយ អ្នកនិយមលេងអ៊ីនធឺណិតមិនភ្ញាក់ផ្អើលចំពោះទំនាក់ទំនងថ្មីរបស់ Huang Xiaoming នោះទេ។ ពីព្រោះលោកបានលែងលះជាមួយ Angelababy យូរណាស់មកហើយ ហើយវាជារឿងធម្មតាទេដែលលោកមានមិត្តស្រីថ្មីនោះ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Dilraba រងការរិះគន់ថា ស្លៀកពាក់មិនសមក្នុងព្រឹត្តិការណ៍

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន