ជីវិតកម្សាន្ដ
Dilraba រងការរិះគន់ថា ស្លៀកពាក់មិនសមក្នុងព្រឹត្តិការណ៍
យោងតាម Sohu ការបង្ហាញខ្លួនដ៏សិចស៊ីរបស់ Dilraba dilmurat នៅលើកម្រាលព្រំក្រហម Bazaar Icons 2023 បានបង្កើតនូវភាពចម្រូងចម្រាសនៅលើបណ្តាញសង្គម ខណៈនាងយកដៃបិទទ្រូងបង្ហាញភាពអៀនខ្មាស់ពេលដើរកាត់កាមេរ៉ា។

នៅក្នុងព្រឹត្តិការណ៍នោះ តារាកើតឆ្នាំ ១៩៩២ ពាក់រ៉ូបពណ៌ទឹកប៊ិចដើមទ្រូងចំហនិងហ៊ុំព័ទ្ធដោយអង្កាំផ្កាភ្លើងជាច្រើន។ ថ្វីត្បិតតែត្រូវបានគេប្រដូចទៅនឹងនាងមច្ឆាក៏ដោយ ប៉ុន្តែនាងបែរជាមានអារម្មណ៍មិនស្រួលខ្លាំង ដោយប្រើដៃបិទបាំងដើមទ្រូង ដើម្បីកុំឲ្យលេចឃើញខ្លាំងនៅមុខកាមេរ៉ា។
មហាជនជាច្រើនក៏បានរិះគន់ថា បើ Dilraba ខ្មាស នាងមិនគួរស្លៀកឈុតបែបនេះទេ នាងគួរតែស្លៀកឈុតដែលសមនឹងនាង ឬអាចជ្រើសស្ទីលណាល្អជាង។ ការដើរ និងចលនារបស់នាងបិទទ្រូង ត្រូវបានគេគិតថាមិនមានសេរីភាព និងទំនុកចិត្ត។ លើសពីនេះ សំលៀកបំពាក់របស់នាងក៏មានស្នាមជ្រីវជ្រួញខ្លះ វាជាគំរូនៅក្នុងទិដ្ឋភាពដែលមើលឃើញច្បាស់តែម្ដង។

ទោះយ៉ាងណា នេះពេលវេលាដ៏កម្រមួយដែល Dilraba dilmurat បានធ្វើឲ្យអ្នកគាំទ្រខកចិត្តជាមួយនឹងវត្តមាននៅលើកម្រាលព្រំក្រហមរបស់នាង។ បន្ទាប់ពីការស្លៀកពាក់បង្ហាញខ្លួននៅ Weibo 2023 ជាមួយនឹងរ៉ូបពណ៌ផ្កាឈូក សម្រស់របស់នាងត្រូវបានប្រៀបធៀបទៅនឹងរាជិនីកម្រាលព្រំក្រហម ហ្វាន់ ពីងពីង សូម្បីតែអ្នកគាំទ្រគិតថានាងនឹងក្លាយជាអ្នកស្នងតំណែងរបស់ ហ្វាន់ ពីងពីង ជាមួយនឹងភាពថ្លៃថ្នូររចនាប័ទ្មម៉ូដថែមទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២០ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា២ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


