Connect with us

សន្តិសុខសង្គម

មុននេះបន្តិច អគ្គីភ័យឆាបឆេះឃ្លាំងទុករថយន្តរបស់ក្រុមហ៊ុន ស៊ិនទ្រី នៅស្រុកកំពង់សៀម

បានផុស

នៅ

នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០២៣ មានករណីអគ្គីភ័យឆាបឆេះឃ្លាំងទុករថយន្តរបស់ក្រុមហ៊ុន ស៊ិនទ្រី ដែល​មានទីតាំងនៅភូមិអណ្តូងច្រោះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបណ្តាលឲ្យខូចខាតរថយន្តជាច្រេីនគ្រឿង  និងសម្ភារៈមួយចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយទទួលដំណឹងភ្លាមៗ កងកម្លាំងសមត្ថកិច្ចខេត្តកំពង់ចាមសហការជាអាជ្ញាធរមូលដ្ឋានស្រុកបានចុះអន្តរាគមន៍ជួយពន្លត់ភ្លេីង ដោយប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងដេីម្បីធ្វេីយ៉ាងកុំឲ្យភ្លេីងឆាបឆេះបន្តទៀត។

តាមប្រភពពីប្រជាពលរដ្ឋបញ្ជាក់ថា នៅទីតាំងកេីតហេតុខាងលេីនេះ អគ្គីភ័យបានបង្កដោយឆ្លងចរន្តអគ្គិសនី ទេីប​អណ្តាត​​ភ្លេីងបានឆាបឆេះជាបន្តបន្ទាប់ និងរថយន្តដឹកសំរាមជាច្រេីនត្រូវឆាបឆេះដែរ ប៉ុន្តែមិនបណ្តាលឲ្យមនុស្ស​ណា​រង​របួសឡេីយ៕

អត្ថបទ៖  ឡេក  ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម