ព័ត៌មានអន្ដរជាតិ
លោក Pita មិនត្រឹមតែជាអនាគតនាយករដ្ឋមន្ត្រីថៃប៉ុណ្ណោះទេ ថែមទាំងល្បីលើអនឡាញធ្វើអ្វីក៏មានអ្នកតាម
ក្រោយជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលរបស់គណបក្សចលនាឆ្ពោះទៅមុខ លោក Pita Limjaroenrat ត្រូវសាធារណជនចាប់អារម្មណ៍ខ្លាំងលើរូបរាងសង្ហា សូម្បីតែសំលៀកបំពាក់និងកាយវិការរបស់មេដឹកនាំរូបនេះបានក្លាយជាអ្នកមានឥទ្ធិពលខ្លាំងលើបណ្ដាញសង្គម។

កាលពីថ្មីៗនេះលោកបានបង្ហាញខ្លួននៅលើ Ruanglao Chaonee កម្មវិធីពេលព្រឹករបស់ប៉ុស្តិ៍លេខ ៣ ដោយអ្នកកាសែតជើងចាស់លោក Sorayuth Sutassanachinda បានសម្ភាសន៍ផ្ទាល់ពីចំណង់ចំណូលចិត្តរបស់មេដឹកនាំគណបក្សចលនាឆ្ពោះ (MFP)។
ក្នុងអំឡុងពេលសម្ភាសន៍លោក Pita បានប្រាប់អ្នកទស្សនាអំពីភេសជ្ជៈដែលខ្លួននិយមចូលចិត្តថា លោកចាប់ផ្ដើមពេលព្រឹកជាមួយនឹងកាហ្វេខ្មៅ ហើយផឹកសូដាក្រូចឆ្មារនៅពេលរសៀល។ ចំណែកពេលល្ងាចបន្តិចទើបផឹកស្រាមួយប្រភេទឈ្មោះ Kao Na liquor។
លោកមានប្រសាសន៍បន្ថែមទៀតថា “នៅពេលយប់ខ្ញុំចូលចិត្តផឹកស្រាវីស្គីប្រភេទ Sangvein Rum ធ្វើពីអំពៅ” ដោយបញ្ចាក់បន្ថែមថា គួរតែបន្ថែមតម្លៃដល់អំពៅក្នុងស្រុក ហើយរដ្ឋាភិបាលរបស់លោកមានចេតនាជំរុញស្រាក្នុងស្រុកនៅក្រៅប្រទេស។
បន្ទាប់ពីការសំភាសន៍ចប់ភ្លាម អ្នកលេងអ៊ីនធឺណេតជាច្រើនបាននិយាយអំពី Sangvein និងម៉ាកយីហោផ្សេងទៀតដែលបានលើកឡើងនៅពេលពួកគេចង់ភ្លក់រសជាតិនោះដែរ។ ក្រោយមកមិនបានបីម៉ោងផង ទំព័រហ្វេសប៊ុកដែលលក់ស្រាបានសរសេរថា “ជាបន្ទាន់ !!!! រោងចក្រនិយាយថា Sangvein អស់ស្តុកហើយ”។
ទោះយ៉ាងណាក៏ដោយ អ្នកលេងអ៊ីនធឺណេតជាច្រើនបានដាក់ឈ្មោះលោក Pita ថាជាទូតសុឆន្ទៈដ៏ល្អបំផុតនិងអ្នកលក់ដែលមិនធ្លាប់មាន។ ការសន្យាស្នាដៃដ៏ពេញនិយមរបស់គណបក្សរបស់គាត់ គឺដើម្បីធ្វើសេរីភាវូបនីយកម្មការផលិតស្រានិងអនុញ្ញាតឲ្យអ្នកផលិតតូចបន្ថែមចូលទីផ្សារ។
ក្រោយមកទៀតលោក Pita បានបង្ហាញខ្លួននៅក្នុងបទសម្ភាសន៍ជាមួយហ្គីតាសដែលមានឈ្មោះថា Laba Lava Touch និងបានលេងហ្គីតាហើយច្រៀងចម្រៀងពីរបីបទ។ ត្បិតថាវីដេអូរបស់គាត់ច្រៀងស្រពេចស្រពិល តែលោកបែរទទួលបានការចូលចិត្តនិងចែករំលែករាប់ពាន់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។

លើសពីនេះទៀត សំលៀកបំពាក់របស់លោកក្នុងក្បួនដង្ហែនៅទីក្រុងបាងកកបានទាក់ទាញចំណាប់អារម្មណ៍របស់សាធារណជនជាពិសេស។ គាត់បានធ្វើឲ្យមនុស្សជាច្រើនបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះគាត់តែងតែស្លៀកឈុតអាវធំពណ៌សឬខៀវ។ បន្ទាប់មក បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ដដែលដោយស្លៀកអាវសូត្រ Paul Smith Swirl ដែលហាក់ដូចជាសមនឹងប្រធានបទឥន្ធនូនៃព្រឹត្តិការណ៍ ខណៈមនុស្សជាច្រើនអាចមានលទ្ធភាពទិញអាវមកពាក់ឲ្យមានទំនុកចិត្តដូចលោក Pita ដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតមេប៉ូលិស ថៃ ជំរុញឲ្យសមាជិកព្រឹទ្ធសភាបោះឆ្នោតជូនលោក Pita ធ្វើជានាយករដ្ឋមន្ត្រី
ចុចអាន៖ថៃ អនុញ្ញាតឲ្យអ្នកធ្វើការរដ្ឋ ឈប់សម្រាក១៥ថ្ងៃ ក្រោយភរិយាសម្រាលកូន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


