កីឡា
យុវជនភ្នំពេញក្រោន ប្រជែងកៅអីលេខ៣ ជាមួយអាយ អេស អាយ ដង្កោសែនជ័យ ក្នុងពានលីគទី២
ក្រុមបាល់ទាត់យុវជនក្រោមអាយុ២១ឆ្នាំរបស់ភ្នំពេញក្រោន (U21) ត្រូវប្រកួតជាមួយក្រុម អាយ អេស អាយ ដង្កោសែនជ័យ ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ៣ នៅវេលាម៉ោង៣រសៀលថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១ ក្នុងពានរង្វាន់បាល់ទាត់ជម្រើសជើងឯកលីគ២ឆ្នាំ២០២០ (Cambodian League 2 – 2020) ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ពានរង្វាន់លីគទី២ឆ្នាំ២០២០ បានពន្យារពេលជាច្រើនដងដោយសារបញ្ហាកូវីដ១៩ ទើបបានឆ្លងដល់ឆ្នាំ២០២១នេះតែម្តង។ ពានរង្វាន់នេះមានក្រុមចូលរួមចំនួន១០ ក្រុម ហើយក្រុមទាំងអស់ត្រូវប្រកួតគ្នាវិលជុំចំនួន១ជុំ ស្វែងរកក្រុមមានពិន្ទុខ្ពស់ជាងគេចំនួន៤ក្រុម។ ជាលទ្ធផលក្រុមខេត្តព្រៃវែង ឈរលេខ១ ក្រុម TIFFY Army FC U-21 ឈរលេខ២ ហើយក្រុមភ្នំពេញក្រោន U-21 និងក្រុមអាយ អេស អាយ ដង្កោសែនជ័យ ជាប់លេខ៤។

គណៈកម្មការរៀបចំការប្រកួតកំណត់ឲ្យក្រុមទាំង៤ក្រុមប្រកួត Play Off ដោយក្រុមអាយ អេស អាយ ជួបក្រុមភ្នំពេញក្រោន នៅវេលាម៉ោង៣រសៀលថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១ ឯទីលានកីឡដ្ឋាន Smart RSN Stadium។ ក្រុមឈ្នះឡើងទៅជួបក្រុម TIFFI Amry U-21 ដែលឈរចំណាត់ថ្នាក់លេខ២ នៅម៉ោង៣រសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ លើទីលានកីឡដ្ឋានស្តាតចាស់។ ជាបន្តក្រុមក្រុមសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង អង្គុយចាំនៅវគ្គផ្តាច់ព្រ័ត្រ នៅម៉ោង៣រសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ លើទីលានកីឡដ្ឋានខេត្តព្រៃវែង។
ពានរង្វាន់លីគលំដាប់ទី២ បានចាប់ផ្ដើមជាលើកដំបូងកាលពីឆ្នាំ២០១៦ ដោយកាលនោះមាន ៩ក្រុមចូលរួមប្រកួត ហើយជើងឯកគឺបានទៅក្លិបគីរីវង់សុខសែនជ័យ។ នៅឆ្នាំ២០១៧ មាន ៧ក្រុមចូលរួមប្រកួត ហើយជើងឯកគឺបានទៅក្លិបវិសាខា។ ក្រោយមកទៀតនៅឆ្នាំ ២០១៨ និង ២០១៩ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មិនបានរៀបចំព្រឹត្តិការណ៍នេះឡើងនោះទេ។ នៅឆ្នាំ២០២១ នេះក្រុមដែលឈ្នះជើងឯកលីគទី២នេះនឹងទទួលបានកៅអីឡើងទៅលេងក្នុងពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២១ ខាងមុខទៀតផង៕
អត្ថបទ៖ ម៉េង ហួរ
សូមចុចអាន៖ ខ្លាំងមែន! Capitan ផ្ដួល Ramazanov ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោកថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


