ព័ត៌មានជាតិ
បារាំងបន្តគាំទ្រកម្ពុជា លើកិច្ចសហប្រតិបត្តិការពង្រឹងសុខមាលភាពសង្គម និងជំរុញកំណើនសេដ្ឋកិច្ច
លោក Philippe LE HOUEROU ប្រធានក្រុមប្រឹក្សាភិបាលរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD (Chairman of AFD”s Board of Directors បានលើកឡើងថា បារាំងនឹងបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ ដើម្បីចូលរួមចំណែកដ៏សំខាន់ក្នុងការធ្វើប្រតិបត្តិការ នៃមហិច្ឆតាអភិវឌ្ឍន៍របស់ប្រធាននាធិបតីបារាំង Emmanuel Macron ដែលបានប្ដេជ្ញាសម្រេចគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងការកាត់បន្ថយភាពក្រីក្រ ពង្រឹងសុខមាលភាពសង្គម និងជំរុញកំណើន សេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ពិសេសកម្ពុជា ដោយផ្តោតជាសំខាន់ទៅលើការបម្រែបម្រួល អាកាសធាតុ ហិរញ្ញវត្ថុបៃតង ស្របតាមខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

ប្រធានក្រុមប្រឹក្សាភិបាលរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD លើកឡើងបែបនេះ នៅក្នុងជំនួបជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ០៦ មិថុនា។
លោក Phillippe LE HOUEROU បានលើកឡើងថា AFD នៅតែរក្សាកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានលើវិស័យអាទិភាពដែលមានស្រាប់ ដែលស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា និងយុទ្ធសាស្ត្ររបស់ AFD (Country Strategy 2022-2026) ដែលផ្តោតទៅលើគោលដៅសំខាន់បី រួមមាន៖ ១. ការអភិវឌ្ឍដែលបន្សំទៅនឹងបម្រែបម្រួលអាកាសធាតុ និងកាត់បន្ថយការបំភាយឧស្ម័នកាបូន, ២. ការចូលរួមបង្កើតការងារ និងកំណើនសេដ្ឋកិច្ច, និង ៣. ការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងអភិបាលកិច្ចល្អ ។

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលបារាំង ដែលបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានទ្វេភាគី រហូតទទួលបានការ រីកចម្រើនជាលំដាប់ ពិសេសការផ្តល់ជំនួយបច្ចេកទេស (French Expertise ដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការគាំទ្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ យុទ្ធសាស្ត្រនៃការកែទម្រង់ ប្រព័ន្ធថវិកាឆ្នាំ ២០១៨-២០២៥, និងហិរញ្ញវត្ថុសាធារណៈតាមគោលការណ៍បៃតង ដោយបានជួយរៀបចំ ច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី) ដើម្បីធានាឱ្យបាននូវការអនុវត្តជាមូលដ្ឋាននូវថវិកាសមិទ្ធកម្ម យ៉ាងយូរត្រឹមឆ្នាំ២០២៦ និងបានជួយរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធសំខាន់ៗ សម្រាប់អនុវត្ត ខ្លឹមសារគោលការណ៍នានា ដូចបានកំណត់ក្នុងច្បាប់នេះ, ការរៀបចំផែនការយន្តការ, ឧបករណ៍បច្ចេកទេសចាំបាច់សម្រាប់គាំទ្រដល់ការកសាង និងពង្រឹងសមត្ថភាពស្ថាប័ន ក៏ដូចជាសមត្ថភាពមន្ទីរជំនាញ ពិសេសលើផ្នែក Green PFM និង Green Bond ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យនៃការ ប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យឆ្លើយតបនឹងឧត្តមានុវត្តន៍អន្តរជាតិ៕
អត្ថបទ ៖ ផល ធារិត

-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


