ជីវិតកម្សាន្ដ
ត្រឹមរយៈពេល ១០ នាទី ខ្សែកដែល V ពាក់នៅ ប្រលានយន្តហោះ លក់អស់ទូទាំងពិភពលោក
និយាយពីតារាកូរ៉េខាងត្បូងមានឥទ្ធិពល ទស្សនិកជនមិនដែលភ្លេចឈ្មោះ Kim Taehyung ឬ V សមាជិកក្រុម BTS ជាបុគ្គលមាននិន្នាការត្រូវបានគេមើលគ្រប់ពេលវេលា។

យ៉ាងណាមិញក្នុងរយៈពេល ២ សប្ដាហ៍មុន Taehyung ត្រូវបានគេប្រទះឃើញពីរដងនៅឯអាកាសយានដ្ឋានពេលធ្វើដំណើរទៅ-មកពីទីក្រុងម៉ាឌ្រីដ ប្រទេសអេស្បាញ សម្រាប់កាលវិភាគថតរឿងសម្ងាត់មួយ។ តារារូបនេះត្រូវបានគេប្រទះឃើញពាក់ខ្សែកពណ៌បៃតង In good hands ដោយ Harris Reed x Missoma លក់ក្នុងតម្លៃ ២៥៦ ដុល្លារ។
លោក Harris Reed គឺជានាយកច្នៃប្រឌិតនៃផ្ទះម៉ូដបារាំង Nina Ricci ក្រោយដឹងថា Taehyung ពាក់ផលិតផលមួយរបស់គាត់បានចែករំលែកការបង្ហោះតាមរយៈ Instagram។ ភ្លាមៗនោះដែរ បន្ទាប់ពីនេះអ្នកគាំទ្រ សម្រុកទិញលឿន ហើយខ្សែកពណ៌បៃតងបានលក់អស់ទូទាំងពិភពលោកក្នុងរយៈពេលតិចជាង ១០នាទី ដែលបង្ហាញពីឥទ្ធិពលដ៏ធំធេងរបស់ Taehyung ។
ទោះយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយទេដែលអ្នកច្នៃម៉ូដបាននិយាយអំពីឥទ្ធិពលវិជ្ជមានដែល Taehyung មានលើការលក់របស់ពួកគេបន្ទាប់ពីគាត់បានពាក់ម៉ាករបស់ពួកគេ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បង្ហាញឈ្មោះតារា K-Pop ចំនួន ១០ រូប មានគេស្វែងរកច្រើនបំផុតនៅលើ Google
ចុចអាន៖អ្នកគាំទ្រភ័យព្រួយសុខភាពរបស់ Dilraba ក្រោយនាងបង្ហាញខ្លួនលើកនេះស្គមខ្លាំងពេក
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


