ជីវិតកម្សាន្ដ
Hailey Bieber ស្នើឱ្យអ្នកគាំទ្រឈប់រិះគន់ Selena Gomez
ក្រោយពីមានជម្លោះជាច្រើនលើកមកនិងដើម្បីដោះស្រាយពាក្យចចាមអារ៉ាមនៃការមិនចុះសម្រុងគ្នា Hailey Bieber បាននិយាយម្តងទៀតដើម្បីជម្រះមន្ទិលទាំងនេះ ហើយបានស្នើឱ្យអ្នកគាំទ្រកុំរិះគន់ Selena Gomez បន្ទាប់ពីតារាចម្រៀងរូបនោះទទួលនូវភាពចម្រូងចម្រាសនៅលើអ៊ីនធឺណិត។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ Selena Gomez មានការរិះគន់នាង នៅពេលដែលនាងបង្ហោះរូបភាពថ្មីរបស់នាងជាមួយឈុតសំលៀកបំពាក់របស់ម៉ាកយីហោ Balenciaga ។ គួរបញ្ជាក់នៅពេលបច្ចុប្បន្ននេះម៉ាកយីហោ Balenciaga កំពុងតែទទួលបានពហិការបន្ទាប់ពីចាប់ផ្តើមយុទ្ធនាការផ្សាយពាណិជ្ជកម្មដោយប្រើប្រាស់កុមារផ្សាព្វផ្សាយផលិតផលដូចជាប្រដាប់ក្មេងលេងជាមួយឧប្បករណ៍ sex toys ទើបមានការចោទប្រកាន់ម៉ាកយីហោមានបំណងបៀតបៀនផ្លូវភេទដោយចេតនា ។

ដូច្នោះអតីតតារា Disney បង្ហោះរូបថតក្នុងសម្លៀកបំពាក់របស់ម៉ាកយីហោ នេះគឺត្រូវបានទស្សនិកជនរិះគន់ភ្លាមៗ។ ក្នុងចំណោមការអ្នករិះគន់ជាច្រើនបានក៏មានអ្នកគាំទ្រ Hailey បន្តិចក្រោយមក Hailey បានសុំឱ្យទស្សនិកជនឈប់ធ្វើបាប Selena Gomez ។ Hailey បាននិយាយទៅអ្នកគាំទ្រថា”ប្រសិនបើអ្នកទុកមតិអាក្រក់ ឬការជេរប្រមាថលើការបង្ហោះរបស់នរណាម្នាក់ជំនួសខ្ញុំ សូមដឹងថា ខ្ញុំមិនដែលគាំទ្រ និងអត់ឱនចំពោះមតិដែលគួរឱ្យស្អប់ខ្ពើម និងអាក្រក់នោះទេ។ នេះមិនគាំទ្រខ្ញុំទេ។ សូមនិយាយពាក្យល្អ”។

យ៉ាងណាមិញកាលចុងខែមីនា ទាំង Selena និង Hailey បាននិយាយគ្នាអំពីទំនាក់ទំនងរបស់ពួកគេ។ ដូច្នោះហើយ តារាទាំងពីរបានបញ្ជាក់ពីបំណងចង់ឱ្យរឿងអាស្រូវទាំងអស់បញ្ឈប់ ហើយក្នុងពេលតែមួយអ្នកទាំងពីរបាន followed គណនី Instagram ទៅវិញទៅមកផងដែរ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖អ្នកជំនាញសុខភាពព្រមានគ្រោះថ្នាក់នៃការត្រាំខ្លួនក្នុងទឹកកកដូចជា Hailey Bieber
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


