ព័ត៌មានជាតិ
ពលរដ្ឋនៅខេត្តកំពត បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃខាងមុខ
ប្រជាពលរដ្ឋខេត្តកំពតបានត្រៀមខ្លួនរួចរាល់ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ព្រោះពួកគេយល់ថា ការបោះឆ្នោតមានសារៈសំខាន់ក្នុងការកំណត់ជោគវាសនា និងអនាគតរបស់គ្រួសារ ក៏ដូចជាប្រទេសជាតិទាំងមូល។

ប្រជាពលរដ្ឋនៅក្នុងភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះបានបង្ហាញអារម្មណ៍សុំមិនបញ្ចេញឈ្មោះប្រាប់ឲ្យដឹងថា ពួកគាត់បានតាមដានរាល់ព័ត៌មានដំណើរការនៃការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧ តាមរយៈប្រព័ន្ធផ្សព្វផ្សាយនៅមូលដ្ឋាន និងតាមបណ្តាញសង្គមផ្សេងៗរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ហើយបច្ចុប្បន្នអាជ្ញាធរមូលដ្ឋាន និងមន្ត្រីរបស់ គ.ខ.ប បាននិងបន្តចុះចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតយ៉ាងផុសផុល ដើម្បីបង្កើនការយល់ដឹង និងបង្កភាពងាយស្រួលដល់ពលរដ្ឋក្នុងការទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង៧ព្រឹក រហូតដល់៣រសៀល ។

ប្រជាពលរដ្ឋដែលបានបង្ហាញអារម្មណ៍បញ្ជាក់ឱ្យដឹងទៀតថា ការទៅចូលរួមបោះឆ្នោតមាសារៈសំខាន់ខ្លាំងណាស់ នៅក្នុងការកំណត់ជោគវាសនា និងការអភិវឌ្ឍន៍រីកចម្រើនរបស់ខ្លួន គ្រួសារ និងប្រទេសជាតិ ។ ប្រជាពលរដ្ឋទាំងនោះថា បានត្រៀមខ្លួនរួចរាល់ដើម្បីទៅចូលរួមបោះឆ្នោត និងបានអំពាវនាវឲ្យប្រជាពលរដ្ឋផ្សេងទៀត ដែលមានឈ្មោះនៅក្នុងបញ្ជី សូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ព្រោះការបោះឆ្នោតជាកាតព្វកិច្ចសំខាន់របស់ពលរដ្ឋគ្រប់រូបផងដែរ។

បើយោងតាមរបាយការណ៍របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានឲ្យដឹងថា ក្រុមចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតទាំង ៩៣ ឃុំ សង្កាត់នៅក្នុងខេត្តកំពត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣ លើកទី២ គិតត្រឹមថ្ងៃទី២ គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានចំនួន៣២៨ ៩៩១ សន្លឹក ស្មើនឹង៧៨,២៦% នៃ ប័ណ្ណព័ត៌មានដែលទទួលបានសរុបចំនួន៤២១ ១១៩ សន្លឹក៕
អត្ថបទ៖ សឹង រ៉ាត់




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


