ព័ត៌មានជាតិ
អង្គការទស្សនៈពិភពលោកអនុវត្តការងារផ្នែកកសិកម្ម ដើម្បីលើកកម្ពស់ប្រព័ន្ធស្បៀង
នាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា លោក ជេនេស អ៊ីម៉ានូអែល ហ្គីនទីញ បានលើកឡើងថា អង្គការទស្សនៈពិភពលោកបាននិងកំពុងអនុវត្តការងារលើផ្នែកកសិកម្ម តាមរយៈកម្មវិធីអនុវត្តបច្ចេកទេសដាំដុះ និងការអនុវត្តជាក់ស្តែងនៅតាមកសិដ្ឋានសហគមន៍ ដើម្បីលើកកម្ពស់ប្រព័ន្ធស្បៀង និងបង្កើនសេដ្ឋកិច្ចគ្រួសារ។

បើតាមសេចក្ដីប្រកាសរបស់អង្គការទស្សនៈពិភពលោក នៅថ្ងៃទី១៥ ខែមិថុនានេះ ថ្វីបើមានការរីកចម្រើនក៏ដោយ តែបញ្ហាកង្វះអាហារូបត្ថម្ភនៅតែជាកង្វល់អស់រយៈពេលជាច្រើនទស្សវត្សរ៍ ដែលបង្កផលប៉ះពាល់ដល់ការអភិវឌ្ឍប្រាជ្ញាស្មារតី និងកាយសម្បទារបស់កុមារ។
ក្នុងវេទិកាលើកទី២ នៃយុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានកំណត់គោលដៅកាត់បន្ថយបញ្ហាក្រិនរបស់កុមារពី៣២% ក្នុងឆ្នាំ២០១៤ មកត្រឹម២៥% ក្នុងឆ្នាំ២០២៣។
ក្នុងនោះ ការស្ទង់មតិប្រជាសាស្រ្ត និងសុខភាពកម្ពុជា ឆ្នាំ២០២១-២០២២ បានបង្ហាញថា គោលដៅនេះសម្រេចបានត្រឹម ២២% ប៉ុណ្ណោះ ហើយក៏បានបង្ហាញថា បញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវ គឺស្ទើរតែមិនផ្លាស់ប្តូរ បើប្រៀបធៀបឆ្នាំ២០១៤ (១០%) និងឆ្នាំ២០២១ (៩.៩%) ដែលធ្វើឱ្យគោលដៅដែលបានកំណត់ត្រឹម ៨% មិនសម្រេចតាមផែនការនោះឡើយ។

ត្រង់ចំណុចនេះ លោក សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានលើកឡើងថា ប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភ គឺជាបញ្ហាអន្តរវិស័យ ហើយប្រឈមនឹងបញ្ហាជាច្រើន ដោយសារតែការផ្លាស់ប្តូរបរិស្ថានស្បៀងយ៉ាងឆាប់រហ័ស។
បើតាមលោក សុខ ស៊ីឡូ ដើម្បីលុបបំបាត់បញ្ហាកង្វះអាហារូបត្ថម្ភ គឺរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ និងផ្សព្វផ្សាយឯកសារ លិខិតបទដ្ឋានគតិយុត្ត និងវិធានការចាំបាច់នានា រួមមាន៖ ផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកែលម្អអាហារូបត្ថម្ភ យុទ្ធសាស្ត្រជាតិលើកទី២ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ឆ្នាំ២០១៩-២០២៣ ផែនទីបង្ហាញផ្លូវសម្រាប់ប្រព័ន្ធស្បៀងអាហារសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ ក៏ដូចជាផែនការសកម្មភាព និងយុទ្ធសាស្រ្តតាមវិស័យ។
លោកថា តាមរយៈការរៀបចំឯកសារទាំងនេះ គឺក្នុងគោលបំណងបញ្ចប់ភាពអត់ឃ្លាន ការសម្រេចបានសន្តិសុខស្បៀង ការកែលម្អអាហារូបត្ថម្ភ និងការលើកកម្ពស់វិស័យកសិកម្មប្រកបដោយនិរន្តរភាព សម្រាប់បង្កើនផលិតភាព និងជំរុញកំណើនសេដ្ឋកិច្ច។
លោក សុខ ស៊ីឡូ បានបន្ថែមថា កិច្ចសហការជាមួយភាគីពាក់ព័ន្ធ ជាពិសេសនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វិស័យឯកជន អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ គឺជាកត្តាចំបាច់ក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនានាឱ្យការអនុវត្តកាន់តែមានប្រសិទ្ធភាព។

សម្រាប់លោក ជេនេស នាយកអង្គការទស្សនៈពិភពលោក បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងសិទ្ធិអំណាចដល់យុវជន និងស្ត្រី តាមរយៈការរួមបញ្ចូលពួកគេក្នុងកិច្ចសន្ទនាតាក់តែងគោលនយោបាយ ការធ្វើសេចក្ដីសម្រេចចិត្ត ការផ្ដល់ការគាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យម ក៏ដូចជាការលើកកម្ពស់កម្មវិធីបំពាក់បំប៉នជំនាញវិជ្ជាជីវៈ។
លោក បន្តថា នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បញ្ហាប្រឈម និងឧបសគ្គនៅតែកើតមាន ដែលធ្វើឱ្យកម្ពុជាមិនទាន់សម្រេចបានប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តភាព។
គួរជម្រាបថា កិច្ចពិគ្រោះយោបល់អំពីប្រព័ន្ធស្បៀង កាលពីចុងសប្តាហ៍មុន អង្គការទស្សនៈពិភពលោក និងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានសហការសម្របសម្រួលកិច្ចពិភាក្សា ដើម្បីចងក្រងនូវកង្វល់ បញ្ហាប្រឈម និងប្រមូលអនុសាសន៍ សម្រាប់ដាក់បញ្ចូលទៅក្នុង «វេទិកាលើកទី៣ នៃយុទ្ធសាស្រ្តជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ» ដែលគ្រោងនឹងប្រព្រឹត្តិទៅនាពេលខាងមុខនេះ៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម២៣ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


