ជីវិតកម្សាន្ដ
តារា ៣ ដួង ចែករំលែកក្ដីស្រលាញ់ដល់សិស្សជាង ៣០០ នាក់ នៅសាលាចំនួន ២
ដើម្បីចូលរួមលើកទឹកចិត្ត និងផ្ដល់ក្ដីស្រលាញ់ដល់ប្អូនៗ ដែលកំពុងសិក្សាក្រេបយកចំណេះវិជ្ជា តារាប្រុស-ស្រី ៣ រូប ព្រមទាំងសប្បុរសជន បានឧបត្ថម្ភថវិកា និងទិញសម្ភារៈសិក្សាចែកសិស្សជាង ៣០០ នាក់ នៅសាលាចំនួន ២ នៃខេត្តស្វាយរៀង និងព្រៃវែង។

សម្រាប់សិស្សជាង ៣០០ នាក់ នៅក្នុងសាលារៀនចំនួន ២ នោះរួមមាន ៖ សាលាបឋមសិក្សាវត្តបល្ល័ង្កជា (សិស្សចំនួន ១៣៥ នាក់) ស្ថិតនៅភូមិបល្ល័ង្កជាបង្ក័ជា ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង និងសាលាអនុវិទ្យាល័យហ៊ុនសែនសូរថ្មី(១៥៧ នាក់) ស្ថិតក្នុងឃុំអង្គសរ ស្រុកមេសាង ខេត្តព្រៃវែង។

ចំណែកតារាចម្រៀង និងសម្ដែងទាំង ៣ រូប ដែលឧបត្ថម្ភថវិកា ព្រមទាំងសម្ភារៈសិក្សានោះរួមមាន ៖ ១.តារាសម្ដែងរូបស្រស់កញ្ញា ពេជ្រ ចរណៃ ល្បីខាងក្បាច់គុនល្បុក្កតោបុរាណខ្មែរ ,២.អតីតតារាចម្រៀងអ្នកនាង អេមមី ,លោក ឌឿ វិសាល ហៅ ធូ តារាចម្រៀង និងជាគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ បន្ថែមនោះ ក៏មានសប្បុរសជនជាច្រើន បានចូលរួមឧបត្ថម្ភថវិកា ព្រមទាំងសម្ភារៈសិក្សាផងដែរ។ ចំពោះសម្ភារៈសិក្សារួមមានដូចជា សៀវភៅ ប៊ិច ខ្មៅដៃ ជ័រលុប ,ហ្វឺត ក្រដាសរ៉ាម និងម៉ាស៊ីនព្រីន(សម្រាប់ប្រើប្រាស់កិច្ចការក្នុងសាលារៀន)។

តារាសម្ដែង ពេជ្រ ចរណៃ បានសម្ដែងអារម្មណ៍រំភើប និងរីករាយ បន្ទាប់ពីបានជួបចែករំលែកក្ដីស្រលាញ់។ មិនតែប៉ុណ្ណោះ កញ្ញា ក៏បានផ្ដាំផ្ញើដល់ប្អូនៗ និងក្មួយៗ ឲ្យខិតខំប្រឹងសិក្សាដើម្បីក្រេបយកចំណេះដឹងទៅថ្ងៃអនាគត។

លោកនាយក និង លោកគ្រូ អ្នកគ្រូ ក៏បានថ្លែងអំណរគុណដល់តារាប្រុស-ស្រីទាំង ៣ រូបខាងលើ ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានរួមចំណែកចែកក្ដីស្រលាញ់ និងសម្ភារៈសិក្សាដល់ពួកគាត់(សិស្ស)ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


